Kante ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​របស់​លោក Potter

0

Kante បាន​បង្ហាញខ្លួន​តែ​ពីរ​ដង​ប៉ុណ្ណោះ​សម្រាប់​ក្រុម​តោ​ខៀវ​ក្នុង​រដូវ​កាល​នេះ បន្ទាប់​ពី​មាន​បញ្ហា​របួស​សរសៃពួរ​ក្នុង​កំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Tottenham កាលពី​ខែសីហា ដែល​បាន​ធ្វើ​ឱ្យ​គាត់​អវត្តមាន​អស់​រយៈពេល 7 ខែ​កន្លង​មក​។

ក្នុងអំឡុងពេល​អវត្តមាន​របស់​គាត់​លោក Thomas Tuchel ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ជា​គ្រូបង្វឹក Chelsea ហើយ​ជំនួស​ដោយ​លោក Graham Potter ដែល​ឥឡូវនេះ​ក្នុង 11 ប្រកួត​ក្រោម​ការ​ដឹកនាំ​របស់​គាត់​ឈ្នះ​តែ​មួយ​ប្រកួត​តែ​ប៉ុណ្ណោះ​។

ឥឡូវនេះ Kante បាន​ត្រលប់​មក​ហ្វឹកហាត់​វិញ ក្រោយ​បញ្ហា​របួស​សរសៃពួរ​របស់​គាត់​បានជា​សះស្បើយ ហើយ​លោក Potter សង្ឃឹម​យ៉ាង​មុតមាំ​ថា Kante អាច​ត្រឡប់​មក​ជួយ​ក្រុម​អោយ​មានការ​ប្រកួតប្រជែង​ឡើង​វិញ​។

កីឡាករ​វ័យ 31​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ខ្សែបម្រើ​ប្រយុទ្ធ​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់ ។ គាត់​គឺជា​ស្នូល​ដ៏​សំខាន់​មួយ​សម្រាប់ Chelsea ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League, Champions League, Europa League និង FA Cup ៕