Home ព័ត៌មានកីឡា លោក Amorim និយាយពី Mainoo និង Zirkzee ដែល​មិន​ពេញ​ចិត្ត

លោក Amorim និយាយពី Mainoo និង Zirkzee ដែល​មិន​ពេញ​ចិត្ត

0

លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ក្រុម Manchester United និយាយថា លោកនឹងយកក្លឹបជាជម្រើសដំបូង នៅពេលនិយាយអំពីការផ្ទេរដ៏មានសក្តានុពលក្នុងខែមករា។

Kobbie Mainoo និង Joshua Zirkzee មិនទាន់ចាប់ផ្តើមក្នុងជម្រើសដំបូងសម្រាប់បិសាចក្រហមនៅរដូវកាលនេះទេ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញក្នុងរដូវរងារ ដើម្បីលេងឱ្យបានទៀងទាត់ក្នុងពាក់កណ្តាលទីពីរនៃរដូវកាលនេះ មុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ចាប់ផ្តើម។ លោក Amorim ធ្លាប់បានណែនាំកីឡាករទាំងពីរថា នឹងមិនអនុញ្ញាតឱ្យចាកចេញទេ ប៉ុន្តែឥឡូវនេះបានផ្តល់ការអាប់ដេតថ្មីហើយ។

លោក Amorim បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំធ្លាប់ជាកីឡាករបាល់ទាត់។ ខ្ញុំយល់គ្រប់យ៉ាង ហើយខ្ញុំចង់ជួយកីឡាកររបស់ខ្ញុំគ្រប់ស្ថានភាព។ ខ្ញុំយល់ពីការខកចិត្តរបស់កីឡាករមួយចំនួន ពេលឃើញការប្រកួត World Cup ជិតនឹងមកដល់ ខ្ញុំដឹងថាវាមានន័យយ៉ាងណា។ ប៉ុន្តែរឿងដំបូងគឺគិតពីក្លឹបជាមុន។ ប្រសិនបើខ្ញុំអាចជួយក្លឹប និងកីឡាករបាន ខ្ញុំនឹងសប្បាយចិត្ត។ បើមិនអញ្ចឹងទេ ខ្ញុំត្រូវតែគិតពីក្រុម»៕

Previous articleក្លឹបធំពីរ កំពុងចាប់អារម្មណ៍ខ្សែការពាររបស់ Crystal Palace
Next articleក្លឹបធំចំនួន ៥ កំពុងចាប់អារម្មណ៍លើ Stiller