ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ផេកផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា៖
“រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបង្កចលាចលក្នុងសង្គម។ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវរាល់ព័ត៌មាន ដែល បានផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុកក្លែងក្លាយ”៕


