Arsenal មានទីផ្សារដោះដូរកីឡាកររដូវក្តៅដ៏មានប្រសិទ្ធភាព ខណៈដែលពួកគេបានចុះហត្ថលេខាលើកីឡាករដូចជា Viktor Gyokeres, Martin Zubimendi និង Eberechi Eze ហើយរហូតមកដល់ពេលនេះរាល់ការមកដល់ថ្មីរបស់ពួកគេសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។
អរគុណនាយកកីឡារបស់ក្លឹបលោក Andrea Berta សម្រាប់ការផ្តល់កីឡាករប្រកបដោយគុណភាព បន្ទាប់ពី Eze ស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងការប្រកួត North London Derby អ្នកចាត់ការ Mikel Arteta បាននិយាយថា «នាយកកីឡារបស់យើងលោក Berta ពិតជាពូកែក្នុងការចុះហត្ថលេខាលើ Eze ព្រោះនៅពេលនេះ យើងកំពុងបាត់ Gabriel, Havertz, Gyökeres, Jesus, Odegaard»៕







