Man Utd គ្រោង​នឹង​នាំ​យក​ខ្សែប្រយុទ្ធ​ឆ្នើម​២​រូប

0

Erik ten Hag មើលទៅ​អាច​នឹង​បន្ត​ការ​ចំណាយ​ដ៏​ច្រើន​បន្ថែម​ទៀត​នៅ​មុន​រដូវ​កាល 2023-24 ខាង​មុខ​នេះ​។

កាលពី​រដូវ​កាល​មុន​គ្រូបង្វឹក Man Utd លោក Erik ten Hag បាន​ចំណាយ​ប្រាក់​មួយ​ចំនួន​ធំ​ក្នុង​ការ​នាំ​យក Antony, Casemiro និង Lisandro Martinez ដើម្បី​មក​ជួយ​ក្រុម​អោយ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។

បន្ទាប់​ពី​ការ​ចាកចេញ​របស់​ខ្សែប្រយុទ្ធ Edinson Cavani និង Cristiano Ronaldo ។ លោក Ten Hag បាន​សម្រេច​ខ្ចី​ជើង​កីឡាករ Wout Weghorst ពី​ក្លឹ​ប Burnley មក​បំពេញ​ចន្លោះ​ប្រហោង​។

យោង​តាម​សារព័ត៌មាន Manchester Evening News បាន​រាយការណ៍​ថា ក្នុង​បញ្ជី​សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ពេល​ខាង​មុខ​រួម​មាន Harry Kane និង Victor Osimhen ។

Harry Kane គឺជា​ជម្រើស​មួយ​សម្រាប់​តំបន់​ប្រយុទ្ធ​កណ្ដាល​ដែល​ក្លឹ​ប​បិសាច​ក្រហម​ត្រូវការ​។ ទោះបីជា Kane មាន​វ័យ 29​ឆ្នាំ​ក៏​ដោយ ក៏​ប៉ុន្តែ​គាត់​នៅ​តែ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​នៅ Premier League ។ គាត់​គឺជា​កីឡាករ​ម្នាក់​ដែល​បាន​បង្កើត​កំណត់​ត្រា​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ក្នុង​ក្លឹ​ប Tottenham Hotspur​។

ទន្ទឹម​នឹង​នោះ Osimhen មាន​វ័យ 24 ឆ្នាំ​ដែល​ជា​កីឡាករ​របស់ Napoli កំពុង​មិន​ចុះសម្រុង​ជាមួយ​ថ្នាក់ដឹកនាំ​របស់​លី​គ​អ៊ី​តា​លី Serie A ស្រប​ពេល​ដែរ Man Utd កំពុង​តែ​ខ្វះ​កីឡាករ​តំបន់​ប្រយុទ្ធ​៕