Home ព័ត៌មានកីឡា ក្លឹបធំចំនួន ៥ កំពុងចាប់អារម្មណ៍លើ Stiller

ក្លឹបធំចំនួន ៥ កំពុងចាប់អារម្មណ៍លើ Stiller

0

Stuttgart កំពុងត្រៀមខ្លួនក្នុងការសម្រេចចិត្តសម្រាប់ទីផ្សារដោះដូរកីឡការរដូវក្តៅ ខណៈដែលការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើកីឡាករ Angelo Stiller ជាមួយនឹងក្លឹប Real Madrid, Manchester United, Liverpool, Bayern Munich និង Borussia Dortmund កំពុងតាមដានស្ថានភាពរបស់គាត់។

នាយកកីឡាលោក Wohlgemuth បាននិយាយនៅលើសារព័ត៌មាន Sky បានព្យាយាមរក្សាការរំពឹងទុកដែលកំពុងកើនឡើង។ គាត់បាននិយាយនៅពេលសួរអំពីការចាកចេញនៅរដូវក្តៅថា «គាត់មានកិច្ចសន្យាជាមួយយើង។ វាលឿនពេកក្នុងការប៉ាន់ស្មានអំពីរឿងនោះ»។

«ពិតណាស់ ក្លឹបមួយ ឬពីរនឹងសម្លឹងមើលគាត់។ គាត់កំពុងមានរដូវកាលដ៏អស្ចារ្យមួយ។ ប្រហែលជាគាត់នឹងលេងនៅ World Cup យើងនឹងឃើញ។ យើងសប្បាយចិត្តដែលគាត់នៅជាមួយយើង»៕

Previous articleលោក Amorim និយាយពី Mainoo និង Zirkzee ដែល​មិន​ពេញ​ចិត្ត
Next articleArteta អរគុណនាយកកីឡារបស់ Arsenal