កីឡាករ Kylian Mbappe គឺក្លាយជា Hero របស់ក្រុមមាន់គកបារាំង កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេបានផ្តួលក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League លើកទី ២ នៅកីឡដ្ឋាន San Siro។
ក្នុងនោះ Mikel Oyarzabal បានរកគ្រាប់បាល់បើកឆាកឲ្យអេស្ប៉ាញ នៅនាទីទី ៦៤ ប៉ុន្តែ ក្រុមបារាំងបានវាយបកវិញក្រោយ២នាទី តាមរយៈការស៊ុតបាល់យ៉ាងល្អរបស់ Karim Benzema។ ក្នុងម៉ោងបន្ថែម Mbappe បានបញ្ចប់ការស៊ុតបាល់បញ្ចូលទីបានសម្រេច ជួយឲ្យបារាំងទទួលជ័យជំនះក្នុងលទ្ធផល ២-១។
គួរបញ្ជាក់ថា ការប្រកួតនេះខ្សែការពារ Raphael Varane របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានប្តូរចេញយ៉ាងប្រញ៉ាប់ក្នុងតង់ទី១ ដោយសាររងរបួស៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=iAK-tUMHh8M