គ្រូបង្វឹកក្រុម Crystal Palace លោក Oliver Glasner បានបង្ហាញការសោកស្ដាយរបស់គាត់ម្តងទៀតចំពោះកង្វះខាតនៃការផ្ទេរកីឡាករចំណូលថ្មីរបស់ក្លឹប បន្ទាប់ពីក្រុមរបស់គាត់បានបរាជ័យក្នុងលទ្ធផល 2-1 ក្រោមថ្វីជើងក្រុម Manchester United កាលពីថ្ងៃអាទិត្យ។
គ្រូបង្វឹកសញ្ជាតិអូទ្រីសមិនបានលាក់បាំងការខកចិត្តរបស់គាត់ជាមួយក្រុមប្រឹក្សាភិបាលរបស់ Palace ជុំវិញទីផ្សារដោះដូរកីឡាកររដូវក្តៅរបស់ពួកគេដែល Eberechi Eze បានចាកចេញទៅចូលរួមជាមួយ Arsenal ហើយ Marc Guehi ស្ទើរតែបានចូលរួមជាមួយ Liverpool ។ កិច្ចសន្យារបស់ Glasner នៅក្លឹបនឹងផុតកំណត់នៅរដូវក្តៅក្រោយ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការងារកំពូលនៅ Premier League មួយចំនួនផងដែរ។
ថ្លែងទៅកាន់ BBC លោក Glasner បាននិយាយថា «ប្រសិនបើអ្នកលេងបាល់ទាត់អ៊ឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់អ្នក អ្នកគួរតែបណ្តាក់ទុន។ យើងធ្វើបានល្អ យើងនៅតែស្ថិតក្នុងស្ថានភាពល្អក្នុងលីក។ ខ្ញុំគិតថាខែមករាគឺយឺតពេលហើយ។ យើងនឹងបានលេងច្រើនជាង 50% នៃហ្គេមរបស់យើង។
សម្រាប់ Sarr យើងបានបាត់បង់គាត់នៅថ្ងៃនេះដោយរបួស ហើយគាត់ក៏ទៅចូលរួមជាមួយក្រុមជម្រើសជាតិសម្រាប់ AFCON ដូច្នេះអ្វីគ្រប់យ៉ាងដែលយើងកំពុងប្រឈមមុខនៅពេលនេះ វាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ។ អ្វីគ្រប់យ៉ាងគឺច្បាស់ណាស់ ហើយខ្ញុំមិនបាននិយាយអ្វីទាំងអស់ ប៉ុន្តែថ្ងៃនេះខ្ញុំគិតថាវាដល់ពេលដែលត្រូវនិយាយអំពីវាផងដែរ ដែលយើងខកខានឱកាសលេងឱ្យកាន់តែល្អនៅក្នុងរដូវក្តៅ៕







