លោក Dietmar Hamann បាននិយាយថាគ្រូបង្វឹកក្រុម Liverpool លោក Arne Slot បាន «បាត់បង់ការគ្រប់គ្រងក្រុមរបស់គាត់» ហើយថាពេលវេលារបស់អ្នកចាត់ការសញ្ជាតិហូឡង់គឺជិតដល់ «ទីបញ្ចប់»។
ខ្សែបម្រើដែលឈ្នះពានរង្វាន់ Champions League បានលើកឡើងថា អ្នកគាំទ្រហង្សក្រហមនឹងចង់បានការត្រលប់មកវិញរបស់លោក Jurgen Klopp បន្ទាប់ពីក្រុមរបស់លោក Slot បានបរាជ័យជាលើកទីប្រាំបួនរបស់ពួកគេក្នុង 12 ប្រកួតជាមួយនឹងការចាញ់ក្នុងផ្ទះ 4-1 ក្រោមថ្វីជើងក្រុម PSV Eindhoven ក្នុងក្របខ័ណ្ឌ Champions League៕







