ខ្សែការពារកណ្តាលបារាំង Raphael Varane ត្រូវបានបង្ខំឱ្យចេញពីទីលាន ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League ទល់នឹងអេស្ប៉ាញកាលពីថ្ងៃអាទិត្យ ដោយសារបញ្ហារបួស។
Varane ត្រូវបានអមដំណើរដោយបុគ្គលិកពេទ្យ បន្ទាប់ពីលេងបានត្រឹមនាទីទី ៤៣ ហើយត្រូវបានជំនួសដោយកីឡាករ Dayot Upamecano។
នៅមិនទាន់មានរបាយការណ៍ណាមួយ អំពីស្ថានភាពរបួសរបស់គេនៅឡើយទេ។ គួរជម្រាបថា ក្រុមបិសាចក្រហមប្រហែលនឹងត្រូវអវត្តមានខ្សែការពារដ៏សំខាន់រូបនេះ ក្នុងជួបជាមួយក្រុម Leicester City នៅថ្ងៃសៅរ៍នេះ មុនការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្រុម Atalanta នៅសប្តាហ៍ក្រោយ៕