គ្រូបង្វឹក Newcastle មក​ធ្វើការ ៣​ថ្ងៃ​ចុង​ក្រោយ

0

លោក Steve Bruce កំពុង​ប្រឈម​មុខ​នឹង​បាត់បង់​ការងារ ក្នុង​នាម​ជា​គ្រូ​ប​ង្វិ​ក​របស់​ក្រុម Newcastle ខណៈ​ដែល​ក្លឹ​ប​ត្រៀមខ្លួន​ដើម្បី​បណ្តេញ​គាត់​ចេញ​។

គ្រូបង្វឹក​ក្រុម Newcastle គ្រោង​នឹង​ដឹកនាំ​ការ​ហ្វឹកហាត់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ដែល​ជា​ការងា ៣​ថ្ងៃ​ចុង​ក្រោយ និង​ជា​ការ​ហ្វឹកហាត់​មុន​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ក្រោយ​ជាមួយ Spurs ។ មិន​មាន​ភាព​អវិជ្ជមាន​ជុំវិញ St James’ Park នោះ​ទេ បើ​ទោះបីជា​ម្ចាស់​ថ្មី​របស់​ក្លឹ​ប បាន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​បណ្តេញ​គាត់​ចេញ​ក៏​ដោយ​។

គួរ​បញ្ជាក់​ថា ជោគវាសនា​របស់​បុរស​វ័យ ៦០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​សម្រេច​ដោយ​របប​ថ្មី ក្រោយ​ពី​អ្នកគាំទ្រ​មិន​សប្បាយចិត្ត បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល ក្នុង​ចំណោម​ការ​ប្រកួត​លី​ក​ទាំង ៧ របស់​ក្លឹ​ប​៕