ក្មេងប្រុសម្នាក់ស្រឡែវភ្នែកបន្ទាប់ពីលេងទូរស័ព្ទដៃ១០ម៉ោងពេញ

0

ខណៈពេលសិស្សជាច្រើនចំណាយពេលថ្ងៃឈប់សម្រាកសម្រាប់ដំណើរកំសាន្តរឺសម្រាកនៅផ្ទះ រីឯកុមារាជនជាតិចិនម្នាក់នេះបានចំណាយពេលសំលឹងទូរស័ព្ទ១០​ម៉ោងពេញ កុមារាម្នាក់នេះប្រកែកមិនស្តាប់ឪពុករបស់គាត់ហើយលួចបន្តលេងទូរស័ព្ទឥតឈប់ឈរ អស់ពេលជាច្រើនម៉ោងឪពុករបស់កុមារានោះបានឃើញភ្នែកកូនរបស់គាត់មានសភាពខុសធម្មតា(ស្រឡែវ) ភ្លាមៗនោះគាត់ក៏បានបញ្ជូនកូនរបស់គាត់ទៅមន្ទីពេទ្យភ្លាមៗ ។

ផ្អែកលើការធ្វើរោគវិនិច្ឆ័យវិជ្ជបណ្ឌិតបានលើកឡើងថា ករណីកុមារាម្នាក់នេះមិនច្បាស់ទេថានឹងអាចត្រឡប់មកកាន់សភាពដើមធម្មជាតិវិញរឺយ៉ាងណាទេ វិជ្ជបណ្ឌិតបានណែនាំឳ្យកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទយ៉ាងហោចណាស់ពី ៣ខែទៅកន្លះឆ្នាំហើយការវះកាត់កែប្រែមិនអាចជៀសផុតទេបើដរាបណាភ្នែករបស់កុមារានេះមិនមាន​ការធូរស្រាល ។

វិជ្ជបណ្ឌិតពន្យល់ថាភ្នែករបស់កុមារងាយនិងរងគ្រោះខ្លាំងណាស់ដែលអោយពួកគេប្រើប្រាស់គ្រឿងអេឡិចត្រូនិចឆាប់ពេក​ ភ្នែករបស់ពួកគេសម្របទៅនឹងរយះចម្ងាយខ្លីរវាងភ្នែកនិងស្ក្រីនទូរស័ព្ទ ដែលជាហេតុនាំអោយភ្នែកម្ញូប រឺ ស្រឡែវប្រសិនបើសម្លឹងច្រើនម៉ោង ៕