មន្ទីពេទ្យកាល់ម៉ែត បានអភិវឌ្ឍន៍បន្តដោយដាក់អោយប្រើប្រាស់ម៉ាស៊ីនអេកូម៉ូដែលទំនើបចុងក្រោយ!

0

ភ្នំពេញ៖ ក្នុង​ទិស​ដៅ​អភិវឌ្ឍន៍​ស្តង់ដារ​សកល​នៃ​ការ​ថែទាំ​ព្យាបាល ផ្នែក​រូបភាព​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ទទួល​ការ​ផ្តល់​ជូន​ម៉ាស៊ីន​អេកូ​ថ្មី​ចំនួន​០២​គ្រឿង​បន្ថែម​ទៀត ពី​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ដើម្បី​ឆ្លើយ​តប​ទៅ​តំរូវការ​ជាក់ស្តែង​ក្នុង​ផ្នែក​ក្នុង​ពេល​ដែល​សេវាកម្ម​របស់​ផ្នែក​មានការ​កើនឡើង​។ ម៉ា​ស៊ី​អេកូ​ដែល​ផ្តល់​រូបភាព​ច្បាស់ ងាយស្រួល​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ រួម​ផ្សំ​ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ដែល​មានបទពិសោធន៍ និង​មាន​ជំនាញ​ច្បាស់លាស់ អាច​ធ្វើ​រោគវិនិច្ឆ័យ​បាន​មាន​ដូច​ជា ក្រ​ពេញទី​រ៉ូ​អិត ដុំ​សាច់​នៅ​តំបន់​ក សុដន សន្លាក់ សរីរាង្គ​ក្នុង​ពោះ មាន ថ្លើម ប្រមាត់ លំពែង តម្រង់​នោម ផ្លោ​ក​នោម ក្រពេញ​ប្រូ​ស្តា​ត ស្បូន ដៃ​ស្បូន ផ្ទៃពោះ ព្រមទាំង​សរសៃរ​ឈាម​ទៀត​ផង​។​ល​។

មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នៅ​តែ​បន្ត​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មី​ៗ​បន្ថែម​ទៀត ក្នុង​ទិស​ដៅ​គ្របដណ្តប់​សេវា​សុខាភិបាល​គ្រប់​ជ្រុងជ្រោយ ជូន​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​យើង​៕