Ronaldo ថាអាចនឹងបញ្ចប់អាជីពនៅឆ្នាំក្រោយ

0

កីឡាករសញ្ជាតិព័រទុហ្កាល បាននិយាយថា គាត់អាចនឹងបោះបង់ទីលានប្រកួតចោល នៅឆ្នាំក្រោយ ឬក៏រងចាំ រហូតដល់គាត់មានអាយុ ៤០ឆ្នាំ ។
បច្ចុប្បន្ន Ronaldo មាន​អាយុ ៣៤ឆ្នាំ ប៉ុន្តែ​ខ្សែប្រយុទ្ធរបស់ Juventus នៅតែបន្តស្វែងរកគ្រាប់បាល់បាន ហើយក៏ជាប់ឈ្មោះ​ជាកីឡាករ​ល្អ ។ មានការងឿងឆ្ងល់ថា ហេតុអ្វីគាត់ចាស់ហើយ នៅតែអាចលេងបានល្អ ។​

ក្នុងបទសម្ភាសន៍ថ្មីៗ ជាមួយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ អតីតកីឡាករ Real Madrid បានចែករំលែកនូវរឿងភ្ញាក់ផ្អើល នៅពេលគេសួរអំពីការបោះបង់ទីលានប្រកួតចោល នឹងពេលវេលា ត្រៀមចូលនិវត្តន៍ ។

ជាមួយសំនួរស្តីអំពីអនាគតនេះ កីឡាករ CR7 បានលើកឡើងថា ប្រហែលខ្ញុំ នឹងឈប់លេងនៅឆ្នាំក្រោយ ឬ​ក៏បន្តលេងរហូតដល់អាយុ ៤០ ឬ៤១ឆ្នាំ ។​ លោកបន្តថា មិនទាន់បានគិតរឿងឈប់លេងនេះទេ ខ្ញុំមិនទាន់ដឹងពេលវេលា ឲ្យប្រាកដ ព្រោះខ្ញុំតែងតែរីករាយ ជាមួយបាល់ទាត់ វាគឺអស្ចារ្យណាស់ ហើយខ្ញុំនឹងបន្តរីករាយជាមួយវាទៀត ៕