ជំងឺទឹកនោមផ្អែម និងជំងឺរបេង “ចំណុចប្រសព្វដ៏គ្រោះថ្នាក់មួយនៃជំងឺឆ្លង និងមិនឆ្លង” !

0

ភ្នំពេញ៖ ជំងឺរបេង​គឺជា​ជំងឺឆ្លង​ដែល​អាច​កើតឡើង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​តាម​រយៈផ្លូវ​ដកដង្ហើម ហើយ​ជំងឺ​នេះ​អាច​កើតឡើង​នៅ​ស្ទើរតែ​គ្រប់​សរីរាង្គ​នៃ​ខ្លួន​មនុស្ស​យើង​។ ទម្រង់​មួយ​ក្នុង​ចំនោម​ទម្រង់​ជា​ច្រើន​នៃ ជំងឺ​របែង​ដែល​កើត​នៅ​លើ​មនុស្ស​យើង​គឺ​របេង​សួត​។ ស្រប​ពេល​មានកម្ម​វិធី​ជាតិ​នានា​ដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង នៃ​ការ​រីក​រាលដាល​នៃ​ជំងឺរបេង យើង​សង្កេត​ឃើញ​ផង​ដែរ​ថា ចំនួន អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ក៏​ហាក់​កើនឡើង​។

ការ​ហក់​ឡើង​ទ្វេគុណ​នៃ​ជំងឺ​ទឹកនោមផ្អែម ធ្វើ​ឲ្យ​អ្នកជំនាញ​នានា​មានការ​បារម្ភ អំពី​ការ​រាលដាល​ជំងឺរបេង​ទៅ​អ្នកជំងឺ​ទឹកនោមផ្អែម​។ ដូចដែល​យើង​បានដឹង​កន្លង​មក​ហើយ​ថា​អ្នកជំងឺ​ទឹកនោមផ្អែម ពួក​គាត់​អាច​មាន​កាយសម្បទា​ថយ​ចុះ​ហេតុនេះ​ហើយ មេរោគ​របេង​ងាយ​នឹង​ជ្រៀតចូល​ក្នុង​ខ្លួន​របស់​ពួក​គាត់​។ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិនកើត​ជំងឺ​ទឹកនោមផ្អែម អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម អត្រា​ដែល​អាច​កើត​មាន​ជំងឺរបេង​គឺ មាន​ច្រើន​ជាង​២​ទៅ​៣​ដង ជា​ពិសេស​គឺ​ក្រុម​អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​មិន​បាន​ព្យាបាល និង​ត្រួតពិនិត្យ​ជាតិ​ស្ករ​ឲ្យ​បាន​ត្រឹមត្រូវ​។ ម្យ៉ាងវិញទៀត​បើ​យើង​ប្រៀបធៀប​អត្រា​មរណៈ​នៃ​អ្នក​ដែល​កើត​របេង និង​មាន​ទឹកនោមផ្អែម​គឺ​ខ្ពស់​ជាង ៤​ទៅ​៥​ដង ធៀប​ជាមួយ​អ្នក​ដែល​កើត​របេង​ហើយ​គ្មាន​ទឹកនោមផ្អែម​។

ហេតុ​ដូចនេះ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​គឺ​មាន​សារៈសំខាន់​ណាស់​ដែល​ត្រូវ​ស្វែង​យល់​ដឹង និង​បង្កា​រុករក​ជំងឺរបេង​។

ក​) តើ​នៅ​ពេល​ណា​អ្នកជំងឺ​ទឹកនោមផ្អែម​សង្ស័យ​ថា​ខ្លួន​គាត់​អាច​មាន​ជំងឺរបេង?
នៅ​ពេល​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​មាន​លេច​ចេញ​ជា​រោគ​សញ្ញា​ដូច​ជា​៖
– អស់កំលាំង ល្ហិតល្ហៃ ទទួលទាន​មិន​បាន
– ក្អកមាន​ស្លេះ​លើស​ពី ៣​ខែ
– មាន​អារម្មណ៍​ក្តៅខ្លួន​ស្ទិញ​ៗ​ជា​ពិសេស​ក្តៅខ្លួន​នៅ​ពេល​រសៀល
– ស្រក​ទម្ងន់​ដោយ​ឥត​មូលហេតុ

ខ​) ការ​ព្យាបាល​៖
ការ​ព្យាបាល​ជំងឺរបេង​ដែល​កើត​នៅ​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ទាមទារ​ឲ្យ​មានការ​ចូល​សហការ​គ្នា រវាង​គ្រូពេទ្យ​ជំនាញ​ច្រើន​ផ្នែក​ដូច​ជា គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ជំងឺឆ្លង គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ជំងឺ​សួត និង​គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​ទឹកនោមផ្អែម​ជាដើម ។​ល​។

មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​គ្រប់​ជំនាញ​ឯកទេស​ដែល​អាច​ឲ្យ​លោក​អ្នក​មក​ធ្វើការ​ប្រឹក្សា​បាន ជាង​នេះ​ទៅ​ទៀត​យើង​មាន​ឧបករណ៍ និង​សម្ភារៈ​ទំនើប​ៗ សម្រាប់​ពិនិត្យ​កំ​ហាកដូចជា ការ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​លើ​កំហាក ការ​បណ្តុះ​រក​មេរោគ​របេង​នៅ​ក្នុង​កំហាក និង​ការ​ពិនិត្យ​តាម​របៀប Gene Xpert​។ រីឯ​ផ្នែក​រូបភាព​វេជ្ជសាស្ត្រ យើង​មាន​ផង​ដែរ​នូវ​ការ​ថត​សួត​ដោយ​កាំរស្មីអ៊ិច ក៏​ដូច​ជា​ម៉ាស៊ីន​ស៊ី​ធី​ស្កែ​ន​សម្រាប់​ថត​សួត ហើយ​លើស​ពី​នេះ​ទៅ​ទៀត យើង​មាន​ឧបករណ៍​សម្រាប់​ឆ្លុះ​ទងសួត​ដែល​អាច​ជួយ​សម្រួល​ក្រុម​គ្រួ​ពេទ្យ​ក្នុង​ការ​បូម​យក​ស្លេះ មក​ពិនិត្យ​ក្នុង​ករណី​ដែល​អ្នកជំងឺ​មិន​អាច​ខាក​ស្លេះ​ចេញ​បាន​៕