ស្ត្រីដែលជាម្ចាស់មុខទាំងបីនេះ សុទ្ធតែជាស្រ្តីមានទ្រព្យស្តុក

0

ស្ត្រីដែលជាម្ចាស់មុខ មានច្រើនណាស់សម្រាប់ស្ត្រីនៅលីវ បន្ទាប់ពីគាត់រៀបការហើយ​នឹងក្លាយជាស្រ្តីអ្នកមាន និងសំបូរដោយទ្រព្យសម្បត្តិនិង ស្តុកស្តម្ភ ។​
គេអាចមើលឃើញផ្នែកជាច្រើននៃរាងកាយ ដើម្បីវាយតម្លៃពីជោគវាសនា​នៃភាពក្រីក្រ ឬក៏មានបាន​។ ជាពិសេស គឺនៅលើផ្ទៃមុខតែម្តង ដែលគេអាចមើលឃើញពីចំណុចពីរនេះ ។

អ្នកជំនាញសិក្សាពីមនុស្ស (នាកវិទូ) បាននិយាយថា នៅលើមុខរបស់ស្ត្រី មានតែលក្ខណៈពិសេសមួយ ក្នុងចំណោម​លក្ខណៈទាំងបី ដែលបញ្ជាក់ថា ពួកគេ​ទទួលបានពរ ពីអតីតកាល នឹងក្លាយជាអ្នកមានក្នុងពេលរៀបការរួច​។
អ្នកដែលមានទម្រង់ចំណុចនេះ តាំងពីកើត រហូតដល់ពេញវ័យពួកគេនឹងមិនមានអ្វីទាំងអស់ ។ ប៉ុន្តែឈានចូលដំណាក់កាលវ័យកណ្តាល ពួកគេមិនត្រឹមតែជោគជ័យលើអាជីពតែមួយមុខនោះទេ តែសំបូរដោយទ្រព្យសម្បត្តិ នឹងមានមនុស្សជុំជិត ដើម្បីសរសើរ ។​
តោះមើលទម្រង់មុខ ដូចខាងក្រោមនេះ៖
១. មុខការ៉េ
សម្រាប់ជាសោភណ្ឌភាពស្ត្រីជាច្រើនមិនចង់បានផ្ទៃមុខ បែបនេះទេ ដែលគេហៅថាមុខការ៉េ ប៉ុន្តែមនុស្សភាគច្រើនចង់បានមុខ​រាង​អក្សរ V ។
ទោះបីជាយ៉ាងណា យោងតាមការសិក្សារបស់​ នាកវិទូ បានលើកឡើងថា នេះវាជាការជូនពរជ័យ ចេញពីព្រះ ដោយមិនអាចជំទាស់បានឡើយ ។ស្ត្រីដែលជាម្ចាស់ក្រុមមុខ ការ៉េនេះ ច្រើនតែជាមនុស្សចិត្តធម៌ សម្បុរសធម៌ ចេះអធ្យាស្រ័យ ទោះបីជាពួកគេមិនកើតចេញពីគ្រួសារ អ្នកមានក៏ ដោយ តែគេមានចរិកសុខភាពរាបសារ និងមានទំនាក់ទំនងល្អ​ជាមួយមនុស្សគ្រប់គ្នា ។ គេជាមនុស្សដែល ត្រូវបានអ្នកផ្សេងចូលរួមជ្រុំជ្រែង ។
នៅពេលដែលគេឈានចូលដំណាក់កាលផុតពីភាពយុវវ័យ ជីវិតពួកគេគឺរុងរឿង ខ្លាំង ហើយអាជីពរបស់គេមិនត្រឹមតែជោគជ័យ ប៉ុណ្ណោះទេ តែទេពកោសល្យពួគេ នឹងកើនឡើងផងដែរ ក្រោយរៀបការពួកគេកាន់តែមានសុភមង្គល ។

២. រោមចិញ្ចើមដូនសណ្ឋានសន្លឹករលួស
វាជារឿងធម្មតា​សម្រាប់ស្ត្រី ដែលមានរោមចិញ្ចើរាក់ៗ ជាមនុស្សសុភាពរាបសារ និងមនុស្សជាច្រើន តែងតែស្វែងយល់ ។ មនុស្សក្នុងជំពូក នេះមានមនុស្សជុំវិញខ្លួនស្រលាញ់ ដោយគេមិនបង្ហាញឥរិយាបថលំបាកណាមួយលំបាក នឹងជម្នះភាពលំបាកតាមរយៈភាពស្ងប់ស្ងាត់ ។
យោងតាម​ការសិក្សារបស់នាកវិទូ បានឲ្យដឹងថា ជាទូទៅមនុស្សដែលមានរោចិញ្ចើមស្លឹករាក់ ច្រើនតែឆ្លាតវៃ ពួកគេអាចដោះស្រាយ បញ្ហាទាំងអស់ ដោយខ្លួនឯង ដោយមិនពឹងផ្អែកទៅលើអ្នកដទៃ ។ ចូលដល់អាយុកណ្តាល មនុស្សទាំងនេះ នឹងជោគជ័យ ។
ដើម្បីកសាងអាជីពប្រកបដោយស្ថេរភាពពួកគេក៏ត្រូវចំណាយពេលខ្លះដើម្បីប្រឈមនឹងការលំបាកប៉ុន្តែនៅពេលឈានដល់កម្រិតកំពូលជោគជ័យពួកគេនឹងរក្សាស្ថេរភាពពេញមួយជីវិត។ជាពិសេសក្រោយពីរៀបការរួចមនុស្សទាំងនេះនឹងមានជីវិតពោរពេញទៅដោយអារម្មណ៍ស្រស់ស្រាយ និងទ្រព្យសម្បត្តិ។

៣.ច្រមុះពេញ ឬច្រមុះនាគ
ក្នុងការសិក្សាទូទៅ ច្រមុះដែលប្លែកជាងគេគឺច្រមុះ ដែលមានសណ្ឋាន ដូចច្រមុះនាគ ។ស្ត្រីដែលជាម្ចាស់នៃច្រមុះនេះ មានចរិកទៀងត្រង់ ឧស្សាហ៍ព្យាយាម នឹងកសាងជីវិត​ដោយស្ថានភាពពេញលេញ ។ ពួកគេ ជាមនុស្សមានទ្រព្យស្តុក នឹងរកលុយបានច្រើនក្នុងអាជីព ។

ឈានដល់ដំណាក់កាលកណ្តាលស្ត្រីដែលជាម្ចាស់ច្រមុះនេះអាចជួយឱ្យស្វាមីបង្កើតអាជីពប្រកបដោយស្ថេរភាព នឹងនាំមកកនូវទេពកោសល្យនិងសំណាងជាច្រើនដល់គ្រួសារ។

ជាទូទៅជោគវាសនារបស់ពួកគេគឺល្អទោះបីពួកគេមិនមានមហិច្ឆតាក្នុងការស្វែងរកទ្រព្យសម្បត្តិនិងវិបុលភាពក៏ដោយពួកគេតែងតែទទួលបានពរពីព្រះ៕

បកប្រែពី៖ soha