ភ្នំពេញ៖ រតនៈ ពិសី ដែលគេស្គាល់ថាជាតារាចម្រៀងសិចស៊ី ហើយបច្ចុប្បន្នបានក្លាយជាតារាចម្រៀងថ្មី ប្រចាំផលិតកម្ម Top Music ដែលជាផលិតកម្ម ទើបតែសម្ពោធបើកឆាកថ្មីថ្មោង កំពុងស្វះស្វែងរកតារាចូលរួមទ្រនំរបស់ខ្លួន ។
ប្រិយមិត្តជាច្រើនច្បាស់ជាស្គាល់ហើយចំពោះ រតនៈ ពិសី តារាស្រីសិចស៊ីលេងដើមទ្រូង មូលក្លំ ជាមួយទម្រង់មុខទាក់ទង ដោយកន្លងទៅ តារាស្រី រាងមាន់ចែនេះ តែងតែឈរក្នុងស្ថានភាពសិចស៊ី មិនខ្លាចពាក្យរិះគន់អ្វីទាំងអស់ ។
ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់កញ្ញា ក៏បានបង្ហាញពីរូបភាពសិចស៊ី ជាច្រើន ដែលធ្វើឲ្យប្រុសៗជ្រួលជ្រើប ជាមួយស្តាយ៍ស្លៀកពាក់ បញ្ចេញ ដើមទ្រូង ដ៏សិចស៊ី ប្រុសៗឃើញហើយ បាក់ចិត្តបាក់ថ្លើម ។
ពីរទៅបីថ្ងៃនេះ រតនៈ ពិសី តារាស្រីលេងដើមទ្រូង បានបង្ហាញខ្លួនជាផ្លូវការដោយចុះកុងត្រា ជាមួយផលិតកម្មថ្មីរបស់ Top Music ដែលមាន អ្នក មើលការខុសត្រូវផ្គត់ផ្គង់បទចម្រៀង លោក ដា ភ្លេង ៕
ទស្សនារូបភាពសិចស៊ីទាំង ២២សន្លឹករបស់ រតនៈ ពិសី ដូចខាងក្រោមនេះ៖





















