មនុស្សភាគច្រើនតែងតែគិតថា ការទុករោមច្រមុះឲ្យនៅក្រាស់ណែន បណ្តាលឲ្យបាត់បង់សោភណ្ឌភាព ដោយពួកគេតែងតែគាត់ចេញ ដកចេញ ។តើទម្លាប់នេះវាគ្មានគ្រោះថ្នាក់ទេ ?
រោមច្រមុះ គឺជាផ្នែកមួយនៃរាងកាយ ដែលដុះមកវាជាច្បាប់របស់ធម្មជាតិ ដោយវាមានមុខងារជាប្រព័ន្ធការពារ ។ រោមច្រមុះ ជាភ្នាក់ងារបង្កគ្រោះ ថ្នាក់ ពីការវាយប្រហារមកលើរាងកាយ និងរក្សាសំណើមខ្យល់ ដែលយើងដកដង្ហើមចូល ។ ម្យ៉ាងទៀតសរសៃឈាមនៅក្នុងរន្ធច្រមុះ នេះវាមានមុខ ងារច្រើនណាស់ ដោយនៅក្នុងច្រមុះ សរសៃឈាមនេះហើយ ដែលជួយឲ្យរោមច្រមុះដុះ។
ទោះបីជារោមច្រមុះ មានមុខងារច្រើន ប៉ុន្តែមនុស្សជាច្រើន នៅតែចង់ ដកវាចោល ដោយមូលហេតុផ្ទាល់ខ្លួន ឬវប្បធម៌ ។
យោងតាមវេជ្ជបណ្ឌិត Dr. Erich Voigt សាស្ត្រាចារ្យរងផ្នែកត្រចៀកច្រមុះ – ច្រមុះនៅសាកលវិទ្យាល័យញូវយ៉ក (សហរដ្ឋអាមេរិក) បានលើកឡើងថា នៅរន្ធច្រមុះ មានរោមពីរប្រភេទ ដែលបានដុះ ។
ប្រភេទទី១ អ្នកអាចមើលឃើញ ហើយពួកវាច្រើនតែដុះ ចេញពីច្រមុះ ដែលធ្វើឲ្យមនុស្សភាគច្រើនចង់កម្ចាត់វា ។ ប្រភេទនេះ វាដើរតួជាអ្នកយាមទ្វារ បង្អួច ដោយរក្សាភាគល្អិត ឬធូលី កុំឲ្យចូលទៅក្នុងរន្ធច្រមុះ ដែលប៉ះពាល់ដល់ផ្លូវដង្ហើម ជាពិសេសសួតតែម្តង ។
ប្រភេទទី២ រោមតូចៗ ដែលមានតួនាទី សម្រាប់ការច្រោះទឹករំអិល ។
រោមច្រមុះវាមានតួនាទីសំខាន់ៗមួយចំនួន ដោយជួយឲ្យរាងកាយកាត់បន្ថយហានិភ័យ នៃបញ្ហាអាឡែហ្ស៊ី និងការបង្ករោគ និងរក្សាសំណើមនៅក្នុង ខ្យល់ ដែលយើងដកដង្ហើមចូល និងចេញ។ ម្យ៉ាងវិញវាសំខាន់ណាស់ សម្រាប់អ្នកដែលមានបញ្ហាជំងឺអាឡែហ្ស៊ី និងហឺត ។ ដូច្នោះហើយអ្នកមិនត្រូវ លាបពណ៌នៅរោមច្រមុះ ឬដកវាចេញនោះទេ។
វេជ្ជៈបណ្ឌិតខាងលើ បានលើកណែនាំ កុំឲ្យតឹងរឹង ជាមួយរោមច្រមុះ ធ្វើអ្វី ហើយនៅទីនេះក៏មានសរសៃឈាមច្រើនភ្ជាប់ទៅវាផងដែរ ។
ជាធម្មតាសរសៃឈាមវែន មានសន្ទះបិទបើក ដើម្បីការពារឈាម មិនឲ្យហូរក្នុងទិសដៅផ្ទុយ ។ ដូច្នេះការដករោមច្រមុះ ចេញពីតំបន់នេះ អាចនឹងមានគ្រោះថ្នាក់ ។
ប្រសិនបើមានដំបៅក្នុងរន្ធច្រមុះ ឈាមដែលមានជាតិពុលដែលបានឆ្លងកាត់ នឹងត្រលប់ទៅខួរក្បាលវិញ ចូលទៅកាន់តំបន់សរសៃប្រសាទ ដែលនឹងដាក់សម្ពាធទៅលើភ្នែក និងផ្នែកផ្សេងៗទៀតនៃមុខ ។
ថ្វីបើវាមានគ្រោះថ្នាក់សម្រាប់ការដកចេញនៃរោមច្រមុះ ប៉ុន្តែលោកអ្នកអាចប្រើ វិធីសាស្រ្តនៃការដកសក់ចេញដោយសុវត្ថិភាព ។
បើយោងតាម Healthline ថាប្រសិនបើរោមច្រមុះវែង ហើយជាប់នឹងរន្ធច្រមុះ អ្នកអាចប្រើកន្ត្រៃយ៍ ដើម្បីកាត់វាឲ្យខ្លី ប៉ុន្តែមិនត្រូវដកវាចេញនោះទេ ៕