នៅក្នុងកម្មវិធីប្រដាល់ EFC 81 កីឡាករ TSHITAMBA របស់អាហ្រ្វិកខាងត្បូង បានធ្វើឲ្យកីឡាករ Billy Oosthuizen សន្លប់ស្តូកស្តឹង ហាស្តីមិនរួច ក្រោមថ្វីជើង ជាមួយក្បាច់ហនុមានទ្រមេឃ ដោយប្រើចុងជើង ទាត់សើយត្រងចង្កាកើប បណ្តាលឲ្យសន្លប់ ។
អ្វីដែលកាន់តែប្លែកជាងនេះទៅទៀត អ្នកលេងក្បាច់គុនក្នុងទ្រុង TSHITAMBA បានបង្ហាញកាយវិការអបអរ ក្រោយដៃគូរបស់ខ្លួនសន្លប់ ជាមួយ សកម្មភាពត្រាប់បាញ់កាំភ្លើង ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖