យន្តហោះ A321 បានធ្វើដំណើរចេញពីអាកាសយានដ្ឋាន Zhukovsky ក្នុងទិសដៅទៅ Moscow-Simferopol (Crimea) ដោយផ្ទុកមនុស្សចំនួន ២៣៣ នាក់ ដែលបូករួមទាំង អ្នកបម្រើការលើយន្ត ក្រោយពីមានបក្សីបានចូលទៅក្នុងម៉ាស៊ីន ក្នុងអឡុងពេលហោះហើរ ។ ម៉ាស៊ីនយន្តហោះក៏បានឆាប់ឆេះ នាំឲ្យអ្នកបើកយន្តហោះ Damir Yusupov បានចុះចតភ្លាមៗ នៅវាលពោត ក្បែរអាកាសយានដ្ឋាន Zhukovsky International Airport ក្នុងទីក្រុងម៉ូស្គូ។ ហេតុការណ៍នេះបាកើតឡើងនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៩ ។
អ្នកបើកយន្តហោះអាយុ ៤១ឆ្នាំ ត្រូវបានគេសាទរដោយដាក់ ងារថាជាវិរៈបុរស សម្រាប់កិច្ចខិតខំប្រឹងប្រែង ចុះចតរបស់គាត់ ដោយសុវត្ថិភាព ។
ខាងអាជ្ញាធររបស់រុស្ស៊ី បាននិយាយថា មានតែអ្នកដំណើរចំនួន ២៣នាក់ ក្នុងចំណោមអ្នកដំណើរ ២២៦នាក់ និងបុគ្គលិកលើយន្តហោះចំនួន ៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ដោយសារមានរបួសស្រាល។
Yusupov បានចែករំលែកថា គាត់ធ្លាប់បានអនុវត្តន៍ ការចុះចតជាច្រើនដងហើយ យើងត្រូវបានរៀបចំទាំងផ្នែកបញ្ញាស្មារតីនិងវិជ្ជាជីវៈ។ យើងបានអនុវត្តស្ថានភាពសម្មតិកម្មនៅ Yekaterinburg ។ សូមអរគុណដល់ជំនាញទាំងនេះដែលយើងអាចចុះចតយន្តហោះដោយជោគជ័យ។ ”
ភរិយាលោក Yusupov បានប្រាប់ Rossiya TV ថា ប្តីរបស់អ្នកស្រីបានខលទូរស័ព្ទមក ក្រោយពីចុះចត ដោយគាត់ថា មិនអីទេ មនុស្សគ្រប់គ្នា បានរួចជីវិតហើយ ។ លោកស្រីបានសួរទៅកាន់ស្វាមីថា មានរឿងអី ? គាត់ថា បក្ស៊ីបានហោះចូលម៉ាស៊ីន ដែលត្រូវចុះចតនៅទីវាល ។
នាយកទីភ្នាក់ងារដឹកជញ្ជូនអាកាសចរណ៍សហព័ន្ធរុស្ស៊ី លោក Alexander Neradko បាននិយាយថា អ្នកបើក ធ្វើការសម្រេចចិត្តត្រឹមត្រូវ” នៅពេលចុះចតយន្តហោះភ្លាមៗបន្ទាប់ពីម៉ាស៊ីនដំណើរការខុសប្រក្រតី។
បានបង្ហាញភាពក្លាហាននិងវិជ្ជាជីវៈហើយសមនឹងទទួលបានពានរង្វាន់រដ្ឋខ្ពស់បំផុត” ។ “ស្រមៃមើលថាតើវានឹងមានផលវិបាកអ្វីខ្លះប្រសិនបើក្រុមនាវិកមិនបានធ្វើការសម្រេចចិត្តត្រឹមត្រូវ។
យោងតាមលោកអាឡិចសាន់ឌ័រនៅពេលនៃឧប្បត្តិហេតុនេះយន្តហោះកំពុងផ្ទុកប្រេង ១៦ តោនផងដែរ៕