ម៉ូដែលម្នាក់ចោទប្រកាន់ Katy Perry ថាបានលូកខោបង្ហាញលឹង្គគាត់នៅក្នុងពិធីជប់លៀង

0

តារាម៉ូដែលមួយរូបបានធ្វើឲ្យមានការភ្ញាក់ផ្អើលថា តារាចម្រៀង Katy Perry បានលាតត្រដាងអង្គជាតិរបស់គាត់នៅក្នុងកម្មវិធីជប់លៀងមួយ ។​
Josh Kloss អាយុ ៣៨ឆ្នាំ បានធ្វើការអះអាងថា នៅពេលដែលគាត់កំពុងផឹកជាមួយតារាចម្រៀងកំពូលប៉ុប ស្រាប់តែនាងបានដោះខ្សែក្រវ៉ាត់របស់គាត់ ហើយបង្ហាញប្រដាប់ភេទរបស់គាត់ចេញ ។​
Kloss បានធ្វើការអះអាង បន្ទាប់ពីរយៈពេល ៩ឆ្នាំ ដែលអ្នកទាំងពីរបានថតវិដេអូឃ្លិបជាមួយគ្នា ក្នុងបទ“ Teenage Dream” ក្នុងឆ្នាំ ២០១០ របស់ Katy។​

មិត្តភក្តិរបស់ Katy បានប្រតិកម្មយ៉ាងខ្លាំង ហើយបានចោទប្រកាន់ Kloss ថា បានបង្កើតរឿងកុហក នឹងជាការចោទប្រកាន់មួយដ៏ឆ្កួតឡប់ ។
Katy ជាតារាស្រីដំបូងដែលមានរឿងអាស្រូវផ្លូវភេទ ដែលរងចោទប្រកាន់អំពីការរួមភេទ តាំងព្រឹត្តិការណ៍ MeToo បានផ្ទុះឡើងទូទាំងឧស្សាហកម្មភាពយន្តនិងតន្រ្តី។

Josh Kloss នៅតែទទូចថាឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងពិធីជប់លៀងរបស់មិត្តភក្តិបន្ទាប់ពីវីដេអូត្រូវបានចេញនៅលើ អ៊ីត្រាក្រាម។
លោកថា នៅពេលដែលយើងបានឃើញគ្នា យើងក៏បានឱបគ្នា ហើយនាងក៏នៅតែជាសំណព្វចិត្តរបស់ខ្ញុំ ។
ប៉ុន្តែនៅពេលដែលខ្ញុំបានងាកមកណែនាំមិត្តភក្តិ បានបានលោតអាវយឺតខ្ញុំចេញពីខ្លួន និងបានដោះខ្សែក្រវ៉ាត់ បញ្ចេញប្រដាប់ភេទ​ខ្ញុំ បង្ហាញមិត្តប្រុសរបស់នាង ពីរទៅបីនាក់ នៅជុំវិញនាងឲ្យបានឃើញ អង្គជាតិរបស់ខ្ញុំ ។
“ តើអ្នកអាចស្រមៃបានទេថាខ្ញុំមានអារម្មណ៍អាណិតអាសូរនិងខ្មាស់អៀនយ៉ាងដូចម្តេច?”
លោកបានអះអាងថាឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០១២ នៅក្នុងកម្មវិធីជប់លៀងខួបកំណើតរបស់មិត្តភក្តិនៅរដ្ឋកាលីហ្វ័រញ៉ារយៈពេល ៧ ខែបន្ទាប់ពី Katy បានចែកផ្លូវគ្នាពីស្វាមី Russell Brand អាយុ ៤៤ ឆ្នាំ។

គាត់បានបន្តថា “ ខ្ញុំគ្រាន់តែនិយាយរឿងនេះឥឡូវនេះពីព្រោះវប្បធម៌របស់យើងត្រូវបានកំណត់ទៅលើមនុស្សដែលមានអំណាចគឺវង្វេងស្មារតី។ ប៉ុន្តែស្ត្រីដែលមានអំណាចគឺដូចជាគួរឱ្យស្អប់ខ្ពើម។

ទោះបីជាយ៉ាងណា អតីតអ្នកលេងស្តាយ៍សក់ Johnny Wujek អាយុ ៤០ឆ្នាំ ដែលបានចូលរួមពិធីជប់លៀងនោះ បានធ្វើការច្រានចោល ដូចគ្នា។
ដោយលោកបានសរសេរថា ខ្ញុំមិនចង់ឲ្យអ្នកធ្វើការចោទប្រកាន់ទៅលើមិត្តភក្តិរបស់ខ្ញុំដូច្នោះទេ ។ វាជារឿងឆ្កួតឡប់ ហើយខេធី មិនធ្វើរឿងនោះទេ វាគ្រាន់តែជាការគិតមមៃរបស់អ្នកចាប់តាំងពីការថតវីដេអូរបស់អ្នករួមជាមួយខេធីប៉ុណ្ណោះ ។
Markus Molinari អាយុ ៣៨ឆ្នាំ ក៏បានចេញមុខការពារផងដែរ ដោយទទូចថា ឈប់រឿងធ្វើរឿងឆ្កួតនោះទៅ ។ ហើយបានសួរថា ហតុអ្វី ៧ឆ្នាំក្រោយ ទើបបញ្ចេញរឿងនេះ មិនបញ្ចេញភ្លាមៗ ទៅ ៕
ទស្សនាវីដេអូឃ្លិបបទ “ Teenage Dream” ដូចខាងក្រោមនេះ៖