បុរសភាគច្រើនចូលចិត្តស្លៀកខោលីអូតឹងណែន ជាជាងស្លៀកខោខ្លី ធ្វើជាខោក្នុង ប៉ុន្តែមានការឆ្ងល់ថា តើខោណាមួយដែលល្អសម្រាប់មេជីវិត ឈ្មោល?
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Harvard University of Public Health TH Chan (USA) បានធ្វើការសិក្សាទៅលើបុរសចំនួន ៦៥៦ នាក់ ដោយក្នុងនោះ ចាប់ពីអាយុ ១៨ ដល់ ៥៦ឆ្នាំ ។ ដោយការពិនិត្យទៅលើទឹកកាមបុរសនេះធ្វើឡើងនៅ Massachusetts General Hospital between 2000-2017 ។
នៅទីនេះអ្នកចូលរួមត្រូវផ្តល់ទឹកកាម និងសំណាកឈាម ក៏ដូចជាត្រូវឆ្លើយជាមួយសំនួរ អំពីខោក្នុងដែលពួកគេបានជ្រើសរើសមកស្លៀកពាក់ ជាធម្មតា ក្នុងរយៈពេល ៣ខែចុងក្រោយ។
ជាលទ្ធផលអ្នកដែលស្លៀកខ្លី នឹងធ្វើឲ្យកំហាប់មេជីវិតឈ្មោលខ្ពស់ជាង ២៥% នៃអ្នកដែលស្លៀកពាក់ខោក្នុងរឹបតឹង នោះ។
បើធៀបទៅនឹងអ្នកដែលស្លៀកពាក់ខោខូវប៊យវិញ ពួកគេក៏មានកម្រិតអរម៉ូនរំញោចកម្រិតទាប ដែលជាកត្តាជំរុញការផលិតមេជីវិតឈ្មោល ។ ការស្លៀកតឹងនេះវាមិនអាចដំណើរការបានល្អនោះទេ ក៏ដោយសារតែបញ្ហាកំដៅ កើតចេញពីការស្លៀកតឹងណែននេះ ។
វេជ្ជបណ្ឌិត Lidia Mínguez-Alarcónនៃក្រុមស្រាវជ្រាវបាននិយាយថា “លទ្ធផលនៃការសិក្សានេះគឺមានភាពជាក់ស្តែងណាស់ព្រោះបុរសអាចបង្កើនមេជីវិតឈ្មោលយ៉ាងសកម្មដោយផ្លាស់ប្តូរប្រភេទខោទ្រនាប់” ។
អ្នកឯកទេសខាងបុរសឈ្មោះ Allan Pacey មកពីសាកលវិទ្យាល័យ Sheffield (ចក្រភពអង់គ្លេស) បាននិយាយថាការសិក្សានេះ ដើម្បីបញ្ជាក់ឲ្យច្បាស់ពីការខ្វះជំនឿរបស់មនុស្ស ឥលូវបានបញ្ជាក់ហើយ ដើម្បីឲ្យមេជីវិតឈ្មោលសំបូរបែប គួរស្លៀកពាក់ខោក្នុងរលុង និងរក្សា ពងស្វាសឲ្យត្រជាក់ ។
ទន្ទឹមនឹងនេះសាស្រ្តាចារ្យ Ashley Grossman អ្នកឯកទេសខាងអរម៉ូន នៅសាកលវិទ្យាល័យ Oxford បានណែនាំឱ្យបុរសស្លៀកខោខ្លីដែលជាដំណោះស្រាយដ៏សាមញ្ញមួយដើម្បីបង្កើនគុណភាពមេជីវិតឈ្មោល។
នេះត្រូវបានគេចាត់ទុកថាជាការសិក្សានៃការផ្សារភ្ជាប់ដ៏ធំបំផុតរវាងខោនិងសុខភាពបុរសដែលមិនធ្លាប់មានហើយជាលើកដំបូងបានបង្ហាញពីឥទ្ធិពលនៃខោទ្រនាប់៕
ប្រភព៖ Telegraph