Home សង្គម លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុប្រាប់ពលរដ្ឋកុំចូលកាន់កាប់ដីព្រៃនិងចាប់ដីរដ្ឋដោយខុសច្បាប់

លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុប្រាប់ពលរដ្ឋកុំចូលកាន់កាប់ដីព្រៃនិងចាប់ដីរដ្ឋដោយខុសច្បាប់

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសមិនអនុញ្ញាតឲ្យមានការចាប់ដីរដ្ឋដោយខុសច្បាប់និងសំណូមពរបងប្អូនប្រជាពលរដ្ឋ កុំចូលកាន់កាប់ដីព្រៃ របស់រដ្ឋ និងដីឯកជនដោយខុសច្បាប់ ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាដោះស្រាយកង្វល់ និងផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋមកពី២២ក្រុម ក្នុងខេត្តព្រះសីហនុ នាសាលាខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ លោក គួច ចំរើន បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាន ទទួលឯកសារ របស់ប្រជាពលរដ្ឋទាំង២២ក្រុម និងសន្យាធ្វើការដោះស្រាយម្តងមួយៗ ព្រោះបើយើង ដោះមួយកញ្ចប់តែ ម្តង មិនអាចធ្វើបានទេ ។

ចំពោះរឿងដែលចូលដល់ ប្រព័ន្ធតុលាការ រដ្ឋបាលខេត្តមិនមាន សិទ្ធិនោះទេ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋរកមេធាវី ដើម្បីការពារក្តី ។ ទន្ទឹមនោះអភិបាលខេត្ត ព្រះសីហនុ សុំការយោគយល់ ពីប្រជាពលរដ្ឋ សូមមានការអត់ធ្មត់ ក្នុងការដោះស្រាយ ព្រោះរដ្ឋបាលខេត្ត ត្រូវជ្រើសរើសយកកិច្ចការ ណាសំខាន់មកធ្វើការដោះស្រាយ ចំពោះមុខ ហើយនៅមានឯកសារ ជាច្រើនទៀត ដែលរដ្ឋបាលខេត្ត ត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់។

លោកអភិបាលខេត្ត ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋ កុំចូលកាន់កាប់ដីព្រៃ របស់រដ្ឋ និងដីឯកជនដោយខុសច្បាប់ ហើយក៏មិនអនុញ្ញាតឱ្យ មានការចាប់ដីរដ្ឋ ដោយខុសច្បាប់នោះដែរ។ មន្ត្រីរបស់យើងជាអ្នកបំរើសេវា សាធារណៈជូនបង ប្អូនប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាចំបងក្នុងខេត្ត ព្រះសីហនុ ដើម្បីចូលរួមចំណែក ការអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើន និងជួយកាត់បន្ថយ នូវភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

 

Previous articleម៉ូដែលម្នាក់ចោទប្រកាន់ Katy Perry ថាបានលូកខោបង្ហាញលឹង្គគាត់នៅក្នុងពិធីជប់លៀង
Next articleទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនកើនដល់១៧០០លានដុល្លារត្រឹម៥ខែឆ្នាំ២០១៩