ការ៉ុត ជាប្រភពនៃវីតាមីន និងសំបូរដោសារធាតុចិញ្ចឹម ដែលជួយឲ្យសុខភាពល្អ ជួយឲ្យភ្នែកភ្លឺ និងការពារបញ្ហាសរសៃឈាមបេះដូង ជាដើម …..។
កែលម្អចក្ខុ៖ ការ៉ុតសំបូរទៅដោយ បេតាការ៉ូទីន ដែលជួយបំប្លែងទៅជាវីតាមីន A ការពារទៅលើសុខភាពភ្នែក ការចុះចុះខ្សោយនៃផ្នែក ការពារកុំឲ្យភ្នែកកើតបញ្ហាឡើងបាយ ដែលទាក់ទងទៅនឹងអាយុ ។

ធ្វើឲ្យសម្ពាធឈាមមានស្ថេរភាព ៖ ការ៉ុតមានផ្ទុកជាតិសូដ្យូមគ្រប់គ្រាន់ ដើម្បីរក្សាសម្ពាធឈាម ក្នុងកម្រិតមួយសមហេតុផល ក្នុងរាងកាយ។ សម្រាប់អ្នកដែលចូលចិត្តញ៉ាំការ៉ុតទៀងទាត់ សម្ពាធឈាមរបស់ពួកគេនឹងមានស្ថេរភាព។
ការពារជំងឺមហារីក៖ យោងតាមការស្រាវជ្រាវចុងក្រោយ បានបង្ហាញថាសមាសធាតុ Carbonyl នៅក្នុងការ៉ុត នឹងជួយកាត់បន្ថយ នៃប្រភេទជំងឺ មហារីក មួយចំនួនរបស់មនុស្ស ថ្លើមសួត និងពោះវៀនធំ ។

ធ្វើឲ្យស្បែកស្រស់ថ្លា៖ វីតាមីន A ក្នុងការ៉ុត ជួយឲ្យស្បែករលោងភ្លឺថ្លា ។ ការ៉ុតជួយកាត់បន្ថយស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ។

កាត់បន្ថយកូឡេស្តេរ៉ុល៖ ការ៉ុតមានផ្ទុកនូវជាតិសរសៃរលាយច្រើន ជាពិសេសសារធាតុ Pectin ជួយកាត់បន្ថយកូឡស្តេរ៉ុលអាក្រក់ ក្នុងខ្លួន ។យោងតាមការសិក្សារបស់ អាម៉េរិក មនុស្សដែលញ៉ាំការ៉ុតមួយចាន ក្នុងមួយថ្ងៃ ក្នុងរយៈពេល ៣សប្តាហ៍ បានកាត់បន្ថយសារធាតុ កូឡេ ស្តេរ៉ុល ក្នុងឈាមបានច្រើន។

ការពារជំងឺបេះដូង ៖ ដោយសារតែវាសំបូរដោយសារធាតុ Carotenoids វាបានជួយការពារហានិភ័យនៃជំងឺបេះដូង ។ក្រៅពីនេះ alpha-carotene និងសារធាតុ lutein ដែលមាននៅក្នុងការ៉ុត ជួយការពារបេះដូងឲ្យមានសុខភាពល្អ នឹងធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។

កាកសំណល់ក្នុងរាងកាយ៖ ការ៉ុតមានផ្ទុកនូវសារធាតុប្រឆាំង អុកស៊ីតកម្ម និងវីតាមីន អាខ្ពស់ ដូច្នេះវានឹងជួយកម្ចាត់ជាតិពុល ក្នុងរាងកាយ នឹងកាត់បន្ថយការប្រមូលផ្តុំខ្លាញ់នៅក្នុងថ្លើម ។

ការពារកាត់បាត់បង់ការចងចាំ៖ សមាសធាតុដែលមានតួនាទីចិញ្ចឹមនៅក្នុងការ៉ុត វានឹងជួយការការពារប្រព័ន្ធប្រសាទកណ្តាល ប្រឆាំងនឹងភាពឆាប់ ចាស់ផងដែរ ។

ពង្រឹងសុខភាពឆ្អឹង៖ ការ៉ុតមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាវីតាមីនសេ និងកាលស្យូម ដូច្នេះការបរិភោគ ការ៉ុតរាល់ថ្ងៃ វានឹងជួយពង្រឹងឆ្អឹង ៕