៦វិធី​សម្រាប់ស្ត្រីទាំងសុខភាព និងធ្វើឲ្យដើមទ្រូងមូលធំណែន​

0

ខាងក្រោមនេះដែរជា ៦វិធីសម្រាប់ស្ត្រីដេលចង់បានដើមទ្រូងរីកធំ ហើយណែនល្អ៖
១. ដេកនៅលើផ្ទៃរាបស្មើ យកដុំដែក ឬ វត្ថុធ្ងន់ពីរ មានទម្ងន់ស្មើគ្នា រួចកាន់ដុំដែក នោះ ឡើងទៅលើ មួយៗ រុញចុះឡើង ឬ បិទបើកដៃ របស់អ្នកជាមួយនឹងដុំដែកនោះ ដោយធ្វើចលនាយឺតៗ ធ្វើបែបនេះ នឹងជួយឱ្យដើមទ្រូងរបស់អ្នក ធំ និង តឹងណែន បានឆាប់រហ័ស។

២.ទទួលទានអាហារដែលបំប៉នដល់ដើមទ្រូង ឬមានរាងដូចដើមទ្រូងរបស់អ្នកដូចជា៖ ស៊ុតមាន់ផ្លែក្រូចឃ្លុង ផ្លែទទឹម និង ទឹកដោះគោឆៅ។ល។

៣. ផ្គុំដៃទាំងពីរដាក់នៅស្មើទ្រូង កែងដៃឱ្យត្រង់ជាមួយស្មាដកដង្ហើមជាធម្មតា បន្ទាប់មកបើកកែងដៃឱ្យស្មនឹង៩០ដឹក្រេ។ ធ្វើបែបនេះ៥ដងក្នុងរយះពេល ១០ វិនាទី នឹងជួយអ្នកឱ្យមានដើមទ្រូងធំតឹងណែន ស្រស់ស្អាតជាងមុន។

៤. ក្តាប់ដៃដាក់ចំពីមុខទ្រូង បន្ទាប់មក បើកស្មាឡើង ហើយបិតទៅវិញ ប៉ុន្តែ ត្រូវដកដង្ហើមវែងៗរាល់ពេលបើកនិងបិតស្មា នឹងជួយពង្រីកដើមទ្រូង របស់អ្នកឱ្យធំតឹងណែនល្អ។ ធ្វើបែបនេះ ២០នាទី ជារៀងរាល់យប់ មុនពេលចូលគេង។

៥.ឈរស្ងៀមនៅកន្លែងមួយ លាតដៃដាក់ទន្ទឹមនឹងខ្លួន យោលដៃទៅមុខមកក្រោយ ជើងក៏លើកឡើងលើកចុះ ទន្ទឹមនឹងដៃផងដែរ។

៦. អង្គុយនៅលើគ្រែ រួចដាក់ដៃនៅលើជង្គង់ ដកដៃចេញពីជង្គង់យឺតៗ បើកស្មាឱ្យធំ បន្ទាប់មក អង្គុយឱ្យត្រង់ខ្លួន។មួយវិញទៀត អង្គុយពែនភ្នែនលើគ្រែ យកដៃទាំងពីរកាន់ខ្នើយលើកឡើងលើបន្ទាប់មក បើកស្មាឱ្យបានធំផុតពីក្បាល ហើយដាក់ចុះយឺៗ មកកន្លែងដដែលវិញជាការស្រេច៕