ក្រុមអ្នកគាំទ្របានធ្វើការរងចាំ ប៉ុន្តែវានឹងមិនអាចកើតមានឡើងនោះទេ សម្រាប់ការប្រកួតនៅMAS Fight រវាងអ្នកលេងជើងខ្លាំងរបស់ថៃ ប៊ូខាវ និងអ្នកលេងគុនសៅលិញកុងហ្វូចិន យីឡុង ។ ប៉ុន្តែគូនេះនឹងបើកឆាក នៅថ្ងៃទី៨ ខែ តុលា ឆ្នាំ២០១៩ នៅសាធារណៈរដ្ឋប្រជាមានិតចិន ។
នៅពេលដែលអ្នកប្រយុទ្ធចិន យីឡុង មានបញ្ហារបួសត្រង់ចង្កេះ និងខ្នងយ៉ាងធ្ងន់ធ្ងរ អំឡុងពេលហ្វឹកហាត់នោះ ហើយគាត់ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យជាបន្ទាន់ ហើយក្រុមគ្រូពេទ្យបានធ្វើការបញ្ជារឲ្យ យីឡុងសម្រាក ។គាត់មិនអាចប្រយុទ្ធនៅលើសង្វៀនបាននោះទេ ក៏ព្រោះតែអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។
នេះជាមូលហេតុដែលធ្វើឲ្យអ្នកលេងគុនចិនសៅលិញ កុងហ្វូ ត្រូវដកខ្លួនចេញ ដោយកាលពីថ្ងៃទី២៧ ខែកក្កដា កន្លងទៅ ក្រុមគ្រូពេទ្យបាន ចេញក្រដាសវេជ្ជៈបញ្ជាថា ពិតជាមានបញ្ហារងរបួសមែន ដែលធ្វើឲ្យប្រជាជនខកចិត្ត ក្នុងការរងចាំ ។
ថ្វីបើដូច្នោះមែន ខាង MAS Fight បានដាក់តារាងប្រកួតរួចរាល់ហើយ ថា នឹងត្រូវប្រកួតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ នៅសាធារណរដ្ឋចិន ។ រហូតមកដល់ពេលនេះ គេនៅតែរងចាំចម្លើយអ្នកលេងគុនចិន អាចនឹងបង្ហាញខ្លួនកើតឬយ៉ាងណា ? ព្រោះនៅសល់តែ ២ខែទៀតប៉ុណ្ណោះ ការប្រកួត នឹងកើតឡើង។
MAS Fight គឺជាកម្មវិធីមួយ ដែលគេកំពុងយកចិត្តទុកដាក់ ក៏ព្រោះតែប្រើក្បួនវាយ រយៈពេល ៩នាទី ដោយកីឡាករទាំងសងខាង អាចប្រើប្រាស់ កែងជង្គង់ កណ្តាប់ដៃ និងជើង និងមិនមានគណៈកម្មការដាក់ពិន្ទុឡើយ ដោយចាំបាច់ត្រូវាយឲ្យគូប្រកួតសន្លប់ ឬបោះបង់ការប្រកួតតែម្តង ៕
ប្រភពព័ត៌មានពីគេហទំព័រថៃ៖ sanook