Crystal Palace ទិញបានខ្សែការពារឆ្នើម Chelsea ម្នាក់ដោយគ្មានតម្លៃខ្លួន

0

ក្លឹប Crystal Palace ទីបំផុតបានបញ្ចប់ទៅនៃការប្រជែងទិញយកខ្សែការពារជើងចាស់របស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Gary Cahill ហើយបន្ទាប់ពីអតីតប្រធានក្រុមក្លឹប Chelsea រូបនេះបានក្លាយទៅជាកីឡាករដែលគ្មានតម្លៃខ្លួននោះ។

Sun Sports របស់អង់គ្លេសបានជឿជាក់ថាកាលពីចុងសប្តាហ៍កន្លងមកខ្សែការពារការចចារគ្នារវាងក្លឹបនិងកីឡាករត្រូវបានបញ្ចប់ទៅដោយកីឡាករនឹងទទួលបានកុងត្រាដែលមានតម្លៃខ្លួនប្រមាណជា៧៥០០០ផោនក្នុងមួយសប្តាហ៍ដើម្បីបន្តអាជីពក្នុងក្លឹបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងស្រាប់ក្បែរទៅនឹងមិត្តភ័ក្តនិងក្រុមគ្រួសាររបស់គេដដែល។

គួរឲ្យដឹងដែរមុនការចុះកុងត្រាជាផ្លូវការនោះកីឡាករ Cahill គឺជាគោលដៅរបស់ក្លឹបធំផ្សេងទៀតដូចជា Arsenal និង Leicester City ព្រមទាំង Burnley ផងដែរប៉ុន្តែចុងក្រោយកីឡាករវ័យ៣៣ឆ្នាំរូបនេះសម្រេចចិត្តចុះហត្ថលេខារយៈពេល២ឆ្នាំជាមួយនឹង Crystal Palace ទៅវិញ៕

ប្រែសម្រួល:Lee