អ្វីដែលមិនគួរធ្វើបន្ទាប់ពីរួមភេទ ?

0

ការរួមភេទគឺជាតម្រូវការមួយដែលមិនអាចខ្វះបាននិងមានឥទ្ធិពលល្អដល់​សុ​ខ​ភាព​ ។​ក្នុ​ង​អំ​ឡុ​ង​ពេ​ល​និង​ក្រោ​យ​ពេ​ល​រួម​ភេ​ទ​រា​ង​កា​យ​មា​នកា​រ​ផ្លា​ស់​ប្តូ​រ​ខ្លះ​​។
ដូច្នេះតើអ្នកនឹងធ្វើអ្វីក្រោយពីរួមភេទរួច ?
ភេសជ្ជៈដែលមានសភាពក្តៅ ៖
ភេសជ្ជៈក្តៅដូចជាទឹកដោះគោក្តៅ សូកូឡាក្តៅ បន្ទាប់ពីរួមភេទនឹងជួយសម្រួលដល់សរសៃប្រសាទនិងបង្កើតភាពសុខស្រួលដល់រាងកាយជួយឱ្យគេងលក់ស្រួល។ លើសពីនេះទៀតទឹកផ្លែឈើស្រស់មួយកែវបន្ទាប់ពីរួមរ័កក៏មានប្រសិទ្ធភាពខ្ពស់សម្រាប់ស្ត្រីដែរ។

ការមើលភាពយន្តបែបស្វីតៗ ៖
បន្ទាប់ពីរួមភេទ ចំហាយតក់ក្រហល់ក៏បាន ធ្លាក់ចុះ ហើយវាក៏ជា​​​​​ឱកាសបង្ហាញភាពស្និទ្ធស្នាលដល់មិត្តស្រីដែរ ដោយផ្តើមពីការមើលភាពយន្ត រឿងស្វីតៗ និងកំប្លែង ដែលកាន់តែធ្វើឲ្យចំណងស្នេហា ក្រោយរួមរ័ក កាន់តែមានភាពស្និទ្ធស្នាល។

កុំដេកភ្លាមៗក្រោយរួមរ័ក ៖
ការរួមរ័ក ជួយសម្រួលឲ្យគេងបានលក់ស្រួល ប៉ុន្តែអ្នកកុំគេងភ្លាមៗ តែអ្នកត្រូវប្រើវិធីដេកឱប ថើបដៃគូស្នេហា ។​

ភេសជ្ជៈត្រជាក់៖ ក្រោយរួមរ័ក ដៃគូស្នេហាតែងតែ​រកអ្វីដែលត្រជាក់ ដែលប្រែក្លាយទៅជារឿងធម្មតាទៅហើយ ប៉ុន្តែ​ទឹកត្រជាក់ដែលអ្នកត្រូវការនោះ ដែលអាចបង្កបញ្ហាដល់ភ្នាល់ការពារក្រពះ ដែលបង្កជាការឈឺពោះជាដើម ក៏ព្រោះ បន្ទាប់ពីរួមភេទ ភ្នាស់ការពារក្រពះ នៅមិនទាន់បានដំណើរការស្រួលបួលនៅឡើយ ។

ងូតទឹកនិងបត់ជើងតូចភ្លាមៗក្រោយពេលមានស្នេហា៖
កុំព្យាយាមងូតទឹកភ្លាមៗ ក្រោយពេលដែលអ្នករួមភេទ ព្រោះតែរាងកាយវាមិនទាន់ស្ថិតក្នុងស្ថានភាពដូចប្រក្រតី ឬលំនឹង ។ចំពោះបុរសកុំបត់ជើងតូចក្រោយពេលរួមភេទព្រោះវាអាចជះឥទ្ធិពលដល់ក្រពេញប្រូស្តាត ។​

គេងក្នុងកង្ហារឬម៉ាស៊ីនត្រជាក់ដែលមានសីតុណ្ហភាពទាប៖
បន្ទាប់ពីបង្កាច់ភ្លើងស្នេហ៍ ហើយ រាងកាយរបស់អ្នកចាប់បែកញើស ជាទូទៅអ្នកតែងតែ​បើកកង្ហារ ឬម៉ាស៊ីនត្រជាក់ ដើម្បីឲ្យរាងកាយត្រជាក់ ។ ទាំងនេះ វាមិនល្អនោះទេ ព្រោះតែកង្ហារ និងម៉ាស៊ីនត្រជាក់នេះ វាបានទៅរាំងស្ទះរន្ធញើស នឹងជំរុញឲ្យអ្នកមានអារម្មណ៍ ថាធុញ ៕