មកដឹងពីជម្រៅដែលកប៉ាល់ទីតានិក លិច​កាលពី ៧៣ឆ្នាំមុន

0

ក្នុងការស្រាវជ្រាវរបស់ក្រុមនាវិក​របស់អាម៉េរិក លោក សាស្ត្រាចារ Robert Ballard បានបង្ហាញពីមេរៀនមួយដ៏អស្ចារ្យ អំពីផលប៉ះពាល់ចរន្តនៅបាតសមុទ្រ និងកំទេចកំទី ដែលបានលេច ជាច្រើនបំណែក ហើយវាបានភ្ជាប់ពីកប៉ាល់ដែលលេច ទៅកាន់សមុទ្រ នឹងបង្កើត​បានជាច្រវាក់កំទេចកំទី ដ៏វែងនៅបាតសមុទ្រ​។

នៅសល់តែ ១២ថ្ងៃទៀតប៉ុណ្ណោះ ការស្រាវជ្រាវរបស់ក្រុមនាវិក​របស់អាម៉េរិក នៅបាតសមុទ្រនឹងត្រូវបានបញ្ចប់ ភ្លាមៗនោះលោក Robert Ballard ក៏បានព្យាយាមសិក្សាស្វែងយល់យ៉ាងលឿននៃបំណែកកប៉ាល់ ទីតានិច ។ លោកបានប៉ាន់ស្មានថា កប៉ាល់ដ៏ធំនេះបានបាក់បែកដាច់ញែកខ្លួនពីគ្នា ពាក់កណ្តាល ហើយកំទេចកំទី​ជាច្រើនបានធ្លាក់ដល់បាតសមុទ្រ ។ ជាមួយការរំពឹងទុកនេះ លោក រ៉ូបឺត បានសម្រេចចិត្តថា នឹងមិនស្វែងរក​កប៉ាល់ទីតានិកនោះទេ តែផ្ទុយទៅវិញគាត់ គាត់បែរជាធ្វើការស្កេននៅបាតសមុទ្រ ស្វែងរកកំទេចកំទី ដែលអាចលាត់សន្ធឹងរាប់គីឡូម៉ែត្រ។​
កប៉ាល់ទីតានិក បានដេកនៅក្នុងបាតមហាសមុទ្រ រយៈពេល ៧៣ឆ្នាំ ស្ថិតនៅភាគខាងជើងសមុទ្រ​អាត្លង់ទិក ។​

បើតាមរបាយការណ៍នានាបានបញ្ជាក់ថា កប៉ាល់ទីតានិកនេះ បានដេកក្នុងជម្រៅបាតសមុទ្រ ៤០០០ ម៉ែត្រ នៅភាគខាងជើង​សមុទ្រ អាត្លង់ទិក ៕