នាចុងខែកក្កដា កន្លងទៅថ្មីៗនេះ Georgina បានក្លាយជាប្រធានបទ នៅលើអនឡាញ អំឡុងពេលបង្ហាញវត្តមានជាមួយ Ronaldo នៅ Marca ។ នៅទីនេះ ស្ត្រីវ័យ ២៥ឆ្នាំបានស្លៀករ៉ូបលើជង្គង់ ដោយបង្ហាញ ក្បាលពោះធំ ខណៈដែលនាងតែងតែបង្ហាញពីការហាត់ប្រាណរាល់ថ្ងៃ ដើម្បីរាងស្ទីម ហើយក៏ចោទជាពាក្យចចាមអារ៉ាមភ្លាមៗ ថានាងបានពរពោះជាថ្មី ។
ជាមួយការចុះផ្សាយព្រោងព្រាតថានាងមានកូនទី២ នេះ មិត្តស្រីកីឡាករអាយុ ៣៤ឆ្នាំ មិនបានចេញមុខបកស្រាយដោយផ្ទាល់ជាមួយព័ត៌មាន នោះទេ ដោយនាងបានធ្វើកាច្រានចោលតាមរយៈការផុសរូបចុងក្រោយ នៅលើ អ៊ីនត្រាក្រាមទៅវិញ ។
ក្នុងនោះនាងបានសរសេរថា គ្មានអ្វីស្រស់ស្អាត ជាងការរអ៊ូរទ្រាំនៃរលកសមុទ្រ ឆ្នេរខ្សាច់ពណ៌សនេះ ទេ ។ បន្ទាប់ពីផុសបានតែ ៣ម៉ោង មានអ្នក ចុច គាំទ្រជាង ១លានគណនី និង បញ្ចេញមតិ រហូតដល់ទៅ ៣៣០០ គណនី ។
គួរបញ្ជាក់ផងដែរថា Georgina បានជួប Ronaldo លើកដំបូង នៅឆ្នាំ២០១៦ ក្នុងកម្មវិធ នៅអេស្ប៉ាញ ដោយបច្ចុប្បន្នទទួលបានចំណងដៃ កូនស្រី ម្នាក់រួមគ្នា ។