៥ចំណុចខាងក្រោម ជាអ្វីដែលស្ត្រីត្រូវការចំពោះរឿងលើគ្រែ ។
១. បបោសអង្អែល ៖
ការបបោសអង្អែល ចាត់ទុកជាចំណុចផ្តើម ដែលដាស់ និងជំរុញឱ្យភាគីម្ខាងទៀតត្រៀមខ្លួន និងមានតម្រូវការផ្លូវភេទកើតឡើង។ ការបបោសអង្អែល ប្រៀបដូចជាការបញ្ជូនអារម្មណ៍របស់ខ្លួន ឱ្យភាគីម្ខាងទៀតដឹងពីអ្វីដែលអ្នកប្រាថ្នាក្នុងអំឡុងពេលចង់រួមរ័ក។
២. ថើបសព្វរាងកាយ ៖
ការថើប មានច្រើនរបៀប ប៉ុន្តែសម្រាប់យប់ដែលរោលរាល ការថើបសព្វរាងកាយ ឬកញ្ចឹងក ជាការជំរុញឱ្យអារម្មណ៍ស្រើបស្រាល។ ភាគីបុរសអាចឱ្យដៃគូគេងបែរខ្នង រួចចាប់ផ្តើមថើបទៅតាមរាងកាយរបស់នាងសន្សឹមៗ និងថ្នមៗ។ នៅពេលរាងកាយនាងតបស្នងនោះ អ្នកអាចពន្លឿនឱ្យកាន់តែលឿន ធានាថា នារាត្រីនេះនឹងមានសេចក្តីសុខពិតប្រាកដ។
៣. បរិយាកាស ៖
ប្រសិនធុញទ្រាន់បន្ទប់គេង ហើយគិតចង់ទៅបន្ទប់ទឹកវិញ ក៏ជារឿងល្អ ព្រោះការប្តូរទីកន្លែងថ្មី ចាត់ទុកជាការធ្វើឱ្យជីវិតគូមានអារម្មណ៍ប្លែកទៅតាមនោះ។ ជាពិសេស កន្លែងដែលមិនធ្លាប់ប្រើ អាចធ្វើឱ្យអ្នកមានអារម្មណ៍រំភើប។ ម្យ៉ាងទៀត សាកល្បងយកទីតាំងក្រៅប្រទេសដើម្បីធ្វើសមយុទ្ធលើសមរភូមិលើគ្រែនេះ វិញក៏កាន់តែប្រសើរ។
៤. យឺតៗ ៖
ភាពអត់ធ្មត់ ជាចំណុចសំខាន់មួយក្នុងការដឹកនាំជីវិតគូដែលវាអាចសម្របប្រើជាមួយរឿងលើគ្រែដូចគ្នា។ ប្រសិនអ្នកប្រញាប់គ្រប់រឿង វាអាចមានពេលខ្លះភ្លាត់ស្នៀត។ ការពន្លឿនចង្វាក់ឱ្យលឿនខ្លាំងពេក ធ្វើឱ្យតុល្យភាពនៃអារម្មណ៍ខូចអស់ និងនាំឱ្យដៃគូមិនបានទទួលសេចក្តីសុខពីរឿងលើគ្រែបានពេញលេញ។
៥. កុំលើកខោដើរចេញ ពេលរួមរ័កហើយ
បុរសភាគច្រើន តែងភ្លាត់ស្នៀតត្រង់ចំណុចនេះក្រោយពីរួចរាល់ហើយ តែងទុកនាងចោល ដោយលើកខោដើរចេញ ឬទៅងូតទឹក។ ប៉ុន្តែ ការឱប ឬបបោសអង្អែល ក្រោយពីអ្នកទាំងពីរដល់ចំណុចកំពូល ហើយចាត់ទុកជារឿងដែលល្អ និងគួរធ្វើបំផុត៕