Gueye ក្លាយជាកីឡាកររបស់ PSG ក្នុងកុងត្រារហូតដល់ឆ្នាំ២០២៣

0

Paris Saint-Germain កាលពីថ្ងៃអង្គារបានប្រកាសអំពីការចុះហត្ថលេខាជាផ្លូវការទៅលើកីឡាករខ្សែបម្រើ Idrissa Gueye ពីក្លិប Everton ជាមួយនឹងកិច្ចសន្យា ៤ ឆ្នាំរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៣ ។

កីឡាករ Gueye វ័យ ២៩ ឆ្នាំបានក្លាយជាកីឡាករជនជាតិសេណេហ្គាល់ទី ៨ ហើយក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបយក្សPSG ។បន្ទាប់ពីបានចុះកុងត្រាកីឡាករGueye បាននិយាយថាខ្ញុំពិតជាមានមោទនភាពក្រៃលែងដែលបានចុះកុងត្រាជាមួយ Paris Saint-Germain ។

Gueye បានជួយជម្រើសជាតិឈានដល់វគ្គផ្តាច់ព្រ័ត្រនាព្រឹត្តិការណ៍ Africa Cup of NationsឬAFCONហើយបានវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញបន្ទាប់ពីចាកចេញពី Lille ដែលជាកន្លែងដែលគាត់បានលេងតាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥៕

ប្រែសម្រួល:Lee