ការមើលវីដេអូសិចចំពោះមនុស្សស្រីមានការកើនឡើងរហូតដល់ ៣០ភាគរយ និងបុរសចាប់ពី ៥០ភាគរយឡើងទៅ។ នេះបើយោងទៅតាមសមាគមន៍ជំងឺចិត្តសាស្ត្រអាមេរិក។
ការមើលវីដេអូសិចវាអាចនឹងបង្កបញ្ហាដូចជា៖
បាក់ទឹកចិត្ត
សកម្មភាពផ្លូវភេទតាមរយៈមើលវីដេអូសិច ឃើញថាមានអាការៈជំងឺបាក់ទឹកចិត្តខ្ពស់ជាងអ្នកដែលមិនមើលវីដេអូសិច។ ក្នុងករណីបើមិនបានមើលវីដេអូសិចនោះទេ អ្នកជំងឺអាចនឹងមានបញ្ហាចំពោះសុខភាពកាន់តែខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។
ទំនាក់ទំនងស្នេហា និងប៉ះពាល់ដល់ជីវិតផ្លូវភេទ
នៅពេលអ្នកមើលរឿងសិចច្រើនពេក ឬញឹកញាប់ពេក វាអាចធ្វើឲ្យអ្នកផ្តាច់ខ្លួនពីជីវិតទំនាក់ទំនងស្នេហាខាងផ្លូវភេទពិតប្រាកដជាមួយដៃគូបាន។ ម្យ៉ាងទៀត វានឹងធ្វើឲ្យជីវិតផ្លូវភេទរបស់គាត់មានការថយចុះ និងចៀសកាន់តែឆ្ងាយពីដៃគូរួមភេទខ្លួនទៀតផង៕