ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយ បាននិយាយថា វាពិតជាចម្លែកណាស់ ដែលបានរកឃើញចានរាងទ្រវែងមួយនៅក្នុងពោះរបស់សត្វក្រពើ។
ចានរាងទ្រវែង រួមទាំងបន្ទះលោហៈធាតុមួយ ត្រូវបានគេរកឃើញនៅពេលពួកគេកាត់ក្រពើ ដែលមានទំហំ ៤.៧ម៉ែត្រ (១៥ ហ្វីត) ដើម្បីព្យាយាមរកមូលហេតុនៃការស្លាប់របស់វា។
ក្រពើនេះមានឈ្មោះថា MJ ធ្លាប់នៅក្នុងព្រៃ ប៉ុន្តែត្រូវបានទិញដោយកសិដ្ឋានចិញ្ចឹមក្រពើឃូរ៉ាណា ពីកសិដ្ឋានមួយផ្សេងទៀត នៅក្នុងរដ្ឋនេះ។
សារនៅលើទំព័រហ្វេសប៊ុករបស់ឃូរ៉ាណា បាននិយាយថា “គ្មានបុគ្គលិក និងគ្មានសត្វចិញ្ចឹមណាត្រូវបានបាត់នៅទីនេះទេ។ ដូច្នេះសម្រាប់ពេលនេះវាជាអាថ៌កំបាំង … ” ។
អ្នកគ្រប់គ្រងកសិដ្ឋាន John Lever បាននិយាយថា ចានអាចស្ថិតនៅក្នុងពោះសត្វក្រពើអស់ជាច្រើនទសវត្សមកហើយ។ លេខកូដសំគាល់ត្រូវបានរលុប ដោយអាស៊ីតនៅក្នុងក្រពះរបស់សត្វ ដូច្នេះវាពិបាកក្នុងការសម្គាល់ណាស់ ប៉ុន្តែគេជឿជាក់ថា វាជាផលិតផលរបស់ប្រទេសស្វ៊ីស។
អ្នកគ្រប់គ្រងរូបនោះ បាននិយាយថា ក្រពះរបស់MJ ក្រៅពីចានរាងទ្រវែង រួមទាំងបន្ទះលោហៈធាតុនោះ ក៏មានផ្ទុកនូវដុំថ្មជាច្រើនផងដែរ៕