ឪឡឹក គឺជាផ្លែឈើមួយប្រភេទដែលគេនិយមទទួលទានខ្លាំងបំផុតនារដូវក្តៅ ព្រោះមានរសជាតិផ្អែមឆ្ងាញ់ ហើយសម្បូរជាតិទឹកដែលរាងកាយត្រូវការជាចាំបាច់។ ប៉ុន្តែអ្វីគួរឲ្យសោកស្តាយ បើយោតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា មនុស្សភាគច្រើនតែងតែបរិភោគឪឡឹកហើយបោះចោលគ្រាប់ ដោយពុំបានដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាឡើយ។ គ្រាប់ឪឡឹកសម្បូរទៅដោយប្រូតេអ៊ីន និងសមាសធាតុចាំបាច់ជាច្រើន ដែលអាចជួយព្យាបាលជំងឺច្រើនមុខ ជាពិសេសជំងឺលើសឈាម។
ខាងក្រោមនេះ គឺជារូបមន្តផ្សំគ្រាប់ឱឡឹកធ្វើជាតែសម្រាប់ព្យាបាលជំងឺលើសឈាមៈ
ធាតុផ្សំដែលចាំបាច់ៈ
-ទឹក ២លីត្រ
-គ្រាប់ឪឡឹក ៤ស្លាបព្រាបាយ
ការរៀបចំៈ
-ដំបូងអ្នកត្រូវយកគ្រាប់ឪឡឹកទៅកិនឲ្យក្លាយទៅជាម្សៅ
-បន្ទាប់មក ដាំទឹក ២លីត្រឲ្យពុះ ទើបដាក់ម្សៅគ្រាប់ឪឡឹកចូល
-ចុងក្រោយ អ្នកត្រូវរម្ងាស់ឲ្យបាន ១៥នាទី។
របៀបប្រើប្រាស់ៈ
– ល្បាយនេះសម្រាប់ទទួលទានរយៈពេល ២ថ្ងៃ ប៉ុន្តែក្នុងមួយថ្ងៃៗអ្នកត្រូវទទួលទានឲ្យបានច្រើនដង។
– សម្រាក ៣ថ្ងៃសិន ទើបអនុវត្តម្តងទៀត
– សូមព្យាយាមអនុវត្តវិធីសាស្ត្រខាងលើនេះដដែលៗ រហូតទាល់តែជំងឺជាសះស្បើយ៕