Ronaldo ឈរនៅកំពូលតារាង​រកពី Instagram ផុសម្តងទទួលបានជិត៨សែនផោន​

0

កីឡាករ CR7 នៅតែបន្ត​ស្ថិតនៅកំពូល​ក្នុងចំណោមកីឡាករ ដែលមានអ្នកគាំទ្រ​ច្រើនជាងគេនៅលើ Instagram នឹងជាអ្នកដែលរកលុយបានច្រើនជាងគេ ក្នុងការផុស​នៅលើបណ្តាញសង្គមនេះម្តងៗ ។​ នេះបើយោងតាម The Sun បានចុះផ្សាយនាថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៩ ។
តារាបាល់ទាត់របស់ Juventus អាយុ ៣៤ឆ្នាំ មានអ្នកគាំទ្រនៅលើ Instagram រហូតដល់ទៅ ១៧៣ លានគណនី ដោយផុស​ការផ្សព្វផ្សាយម្តង ទទួលបានចំណូល £780,000 ​ ផោន ។​

សម្រាប់កីឡាករ Neymar ស្ថិតនៅលំដាប់ទី ២ មានអ្នកគាំទ្រលើ Instagram ចំនួន ១២១ លានគណនី ដោយផុសផ្សព្វផ្សាយម្តង ទទួលបាន 580,000 ផោន ។​
ដោយឡែក Messi មិនអាចធៀបជាមួយ Ronaldo បានដោយឡើយ ដោយស្ថិតនៅលេខរៀងទី ៣ តែចំនួនអ្នកគាំទ្រនៅលើ Instagram ច្រើនជាង Neymar ប៉ុន្តែរាល់ពេលផុសផ្សព្វផ្សាយម្តង​ទទួលបានតែ 521,000 ផោនតែប៉ុណ្ណោះ ។
ខាងក្រោមនេះដែរជាចំនួន អ្នកគាំទ្រលើ Instagram និងចំនួនទឹកប្រាក់ដែលរកបានដោយការផុសម្តងៗ ៖