អ្នកណាៗក៏គិតថា ស្លឹកស្វាយគ្រាន់តែជាសំរាមដែលគេដុតចោលតែប៉ុណ្ណោះ ប៉ុន្តែធាតុពិតវាមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្រៃចំពោះសុភាព។ បើតាមគេហំព័រ healthylifehouse បានចុះផ្សាយថា ស្លឹកស្វាយត្រូវបានគេប្រើប្រាស់សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមយ៉ាងពូកែ ហើយមានបានផ្តល់នូវគុណប្រយោជន៍ជាច្រើនទៀត ដែលយើងនឹកស្មានពុំដល់។
របៀបកែច្នៃស្លឹកស្វាយធ្វើជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែម
១.បេះស្លឹកស្វាយស្រស់ចំនួន ១០ ទៅ ១៥សន្លឹក មកលាងទឹកឲ្យស្អាត។
២.ចាក់ទឹកចូលឲ្យលេច រួចដាំឲ្យពុះ៥នាទី ទើបលើកចុះ។
៣.ទុកមួយយប់ ពេលព្រឹកឡើងអ្នកត្រូវទទួលទានទឹកនេះជំនួសតែ។
៤.សូមទម្លាប់បែបនេះរយៈពេល ២ទៅ ៣ខែ អ្នកនឹងទទួលបានផល។
ទោះជាយ៉ាងណា ក្នុងអំឡុងពេលអនុវត្តរូបមន្តមួយនេះ អ្នកកុំភ្លេចផ្លាស់ប្តូររបបអាហារដែលមានផាសុខភាព និងព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំផងដែរ៕