Luke Shaw ប្រាប់ឲ្យមេឃខៀវ និង ហង្សក្រហមប្រយ័ត្ន ចំពោះបិសាចក្រហម​

0

Luke Shaw បាននិយាយថានៅទីនេះ​ គឺក្លិបបិសាចក្រហមថ្មីនារដូវកាលនេះ ហើយគាត់ក៏បានធ្វើការផ្ញើនូវសេចក្តីព្រមានមួយ ទៅកាន់ ម្ចាស់ជើងឯក មេឃខៀវ និងម្ចាស់ជើងឯករង ហង្សក្រហម ។​
នៅរដូវកាល 2018-19 បិសាចក្រហមបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ៦ ដោយចាញ់ពិន្ទុ មេឃខៀចំនួន៣២ និង ហង្សក្រហមចំនួន ៣១ ។​

Shaw បាននិយាយថា វាពិតជាលំបាកខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នា ហើយក៏មិនអាចរីករាយជាមួយថ្ងៃសម្រាករបស់អ្នកទាំងអស់គ្នាបានទេ ។ អ្នកបានឃើញហើយពាន Champions League និង Europa League សុទ្ធជាពានដែលក្រុមមកពីអង់គ្លេសលើក។

លោកបានបន្តថា នៅរដូវកាលនេះពិតណាស់ បិសាចក្រហមនឹងក្លាយជាក្លិបថ្មី ពួកគេមាន មេឃខៀវ​និង ហង្សក្រហម ពួកគេនឹងមិនងាយស្រួល ដូចរដូវកាលមុនឡើយ ។ មនុស្សជាច្រើនបានសង្ស័យមកលើពួកយើង ប៉ុន្តែពួកគេអាចបន្តសង្ស័យបាន ។​
កីឡាករខ្សែការពាររូបនេះបានបន្តថា យើងបានដឹងពីអ្វីដែលយើងអាចធ្វើវាបាន ហើយពួកយើងនឹងមានរដូវកាលកាលល្អ កាន់តែប្រសើរជាងមុន ជាមួយគំនិតថ្មី ដែលអ្នកដឹកនាំនាំយក។

បន្ទាប់ពីចុះហត្ថលេខានាំយក កីឡាករ Aaron Wan-Bissaka និង Daniel James បិសាចក្រហមក្រោមការដឹកនាំរបស់លោក Solskjaer ទទួលបានចំណាប់អារម្មណ៍ថ្មីមួយទៀត ដោយបើកការប្រកួតត្រៀមមុនរដូវកាលបានយកឈ្នះទៅលើក្លិប Perth Glory, Leeds United និង Inter ។​
ក្រៅពីកីឡាករពីរខាងលើ ក្លិបបិសាចក្រហម បាននឹងកំពុងព្យាយាមនាំយកកីឡាករ Harry Maguire និង Bruno Fernandes ហើយក្លិបនេះ នឹងត្រូវជួបក្លិប Tottenham នាថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ នៅសៀងហៃ៕