ក្នុងនាមអាជីពជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានចាកចេញពីក្លិប Melbourne Victory ហោះហើរទៅកាន់ទឹកដី ក្លិប VVV-Venlo របស់ហុល្លង់ ។
បើតាមប្រភពព័ត៌មានផ្លូវការបានបញ្ជាក់ថា លោកហុងដា បានសម្រេចចិត្តបន្តអាជីពថ្មីនៅលើទឹកដីហុល្លង់ ទាំងដែលមានអាយុ ៣៣ឆ្នាំ។ កាលពីឆ្នាំ 2007-2009 លោកហុងដា បានសម្រេចចិត្តកុងត្រាជាមួយក្លិបនេះ រយៈពេល ២ឆ្នាំកន្លះ ប៉ុន្តែ ១០ឆ្នាំក្រោយលោកក៏បានវិលទៅកាន់ទឹកដីក្លិបនេះ ប៉ុន្តែពាក់ព័ន្ធនឹងទំហំសាច់ប្រាក់នៃតម្លៃខ្លួន និងប្រចាំសប្តាហ៍មិនបានបង្ហាញឲ្យដឹងជាផ្លូវការនោះទេ ៕