បើនិយាយាពីផលិតផលថែរក្សាសម្រស់វិញ មិនខ្វះទេនៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែផលិតផលមួយចំនួនធំគ្មានប្រសិទ្ធភាព ហើយធ្វើឲ្យប៉ះពាល់ដល់ស្បែកថែមទៀត។ ដូច្នេះ តើអ្នកមិនចង់ចំណាប្រាក់ឥតប្រយោជន៍ទៅលើផលទាំងអស់នោះទៀតទេ មែនទេ? បើបែបនេះមែន សូមសាកល្បងជាមួយវិធីធម្មជាតិវិញ អ្នកនឹងទទួលបានផលយ៉ាងឆាប់រហ័ស ហើយចំណាយប្រាក់តិចបំផុត។
ធាតុផ្សំចាំបាច់ៈ
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- ទឹកដោះគោជូរ ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
- ប្រេងវីតាមីន E បួនប្រាំដំណក់
របៀបអនុវត្តៈ
លាយធាតុផ្សំទាំងអស់នេះបញ្ចូលគ្នា រួចកូរឲ្យក្លាយជាល្បាយសាច់មួយ។
អនុវត្តនៅលើផ្ទៃមុខឲ្យសព្វកន្លែង រួចទុកឲ្យស្ងួតចំនួន ១០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។
សូមព្យាយាមប្រើប្រាស់រូបមន្តមួយនេះរៀងរាល់មុនពេលចូលគេង ហើយក្នុងរយៈពេល៣ថ្ងៃ នឹងឃើញលទ្ធផល៕