Matthijs de Ligt ប្រាប់ពីមូលហេតុត្រូវផ្លាស់មក Juventus

0

Matthijs de Ligt បានលើកឡើងថាដោយសារតែការស្រលាញ់ពិភពបាល់ទាត់នៅអ៊ីតាលីតាំងពីតូច ដែលជាកត្តាសំខាន់ដែល ធ្វើឲ្យលោកសម្រេច ចិត្ត​ទៅរួមរួមជាមួយក្រុម Juventus ហើយសុខចិត្តចាកចេញពី Ajax ។​

កីឡាករអាយុ ១៩ឆាំរូបនេះ ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីក្រុមធំនៅអឺរ៉ុប ក្នុងនោះមានក្រុម Barcelona ផងដែរ​។​
De Ligt បានថ្លែងប្រាប់ Ajax TV ថា វាជាការសម្រេចចិត្តមួយយ៉ាងលំបាក ដោយមានជម្រើសផ្សេងគ្នា តែត្រូវតែពនិត្យថាតើមួយណាល្អជាង ។
ខ្សែការពារកណ្តាលវ័យក្មេងនេះបានបន្តទៀតថា ភាគច្រើនកីឡាករសំណព្វចិត្តរបស់លោក ចេញពីទឹកដីអ៊ីតាលី ហើយខ្ញុំស្រាលាញ់នូវរបៀប ដែលជនជាតិអ៊ីតាលីគាំទ្រ ដូច្នោះហើយខ្ញុំក៏សម្រេចចិត្តដោយផ្អែកលើមូលដ្ឋាននេះ ។ លោកបន្តថា កីឡាករភាគច្រើនដែលលោកពេញចិត្ត ចេញពី នេះដូចជា Baresi, Maldini, Nesta, Scirea ហើយខ្ញុំក៏អាចបន្តវេននៅទីនេះដូចគ្នាដែ​រ ។

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ១៩ឆ្នាំខាងលើបាន ចុះកុងត្រា​ជាមួយម្ចាស់ជើងឯកលីកកំពូល​អ៊ីតាលី រយៈពេល ៥ឆ្នាំ ក្នុងតម្លៃខ្លួន ៧៥លានអឺរ៉ូ កាលពីថ្ងៃទី​១៨ ខែកក្កដា ៕