ខេមរៈ សិរីមន្ត ត្រូវបានថ្នាក់ដឹកនាំបញ្ជារឲ្យដោះស្រាយរឿងជម្លោះបទ «ប្រហុកផ្អក»

0

ភ្នំពេញ៖ បទ «ប្រហុកផ្អក» ចេយញបានតែមួយថ្ងៃ នៅលើយូធូបរបស់ផលិតកម្មហង្សមាស ក៏ស្រាប់តែមានបញ្ហា ដោយម្ចាស់ដើមបានអះអាងថា មិនបានផ្តល់កិត្តិយស​ដល់ខ្លួន ដោយអ្នកនិពន្ធ ជួន សុជា បានកាលៃការពិតយកមកលក់​ឲ្យលោក សិរីមន្ត រហូតដល់មានបញ្ហា ហើយថ្នាក់ដឹកនាំ នៃផលិតកម្មទ្រនំធំនេះ បានចេញបញ្ជារ​ឲ្យដោះស្រាយ នឹងអាចលុបចេញពីឆានែលយូធូប បើសិនជារកឃើញការពិត ។​

ប្រភពព័ត៌មានចេញពពីផលិតកម្មរបស់ហង្សមាសបានលើកឡើងថា ពេលនេះមេធំរបស់ហង្សមាសបាន បញ្ជាឲ្យលោក ខេមរៈ សិរីមន្ត ឆែករកការ ពិត ដើម្បីដោះស្រាយរឿងនេះ កុំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផលិតកម្ម ក៏ព្រោះតែមានការកិបកេងពីម្ចាស់ដើមដូច្នោះ ។​ ប្រភពថា បើសិនជារឿងនេះ ពិតមែន មេធំរបស់ហង្សមាស​ មិនស្តាយនោះទេ ក្នុងការលុបចោលបទនេះពីឆានែលយូធូបរបស់ហង្សមាសចោល ។

ប៉ុន្តែ​អ្វីដែលកំពុងចោទជាបញ្ហានៅទីនេះ គឺអ្នកនិពន្ធទំនុកច្រៀងជួន សុជា នឹងត្រូវប្រឈមបញ្ហាជាមួយលោក Jane Roffer និង លោក ខេមរៈ សិរីមន្ត បើសិនបទ «ប្រហុកផ្អក» ពិតជាកេងកិបស្នាដៃគេធ្វើជារបស់ខ្លួនមែន៕

ទស្សនាបទ ប្រហុកផ្អកដូចខាងក្រោមនេះ៖