បឺតមាត់អាចឆ្លងវីរុស HPV សាហាវជាងជំងឺអេដស៍ទៅទៀត

0

ក្រុមនិស្សិតនៃសាកលវិទ្យាល័យ Kisii University និងប្រជាជនទូទៅនៅក្នុងប្រទេសកេនយ៉ា ត្រូវបាព្រមានមិនឲ្យបឺតមាត់គ្នាឡើយ ដោយសារតែផ្ទុះមេរោគម្យ៉ាងមានឈ្មោះថា Human papilloma virus (ឬហៅកាត់ HPV)។ ជំងឺ HPV នេះ កើតឡើងដោយសារតែជំងឺមហារីកមាត់ ហើយត្រូវបានបញ្ចូនតាមរយៈសារធាតុរាវពីក្នុងរាងកាយអ្នកជំងឺទៅកាន់មនុស្សម្នាក់ទៀតបានយ៉ាងងាយ ជាពិសេសការបឺតមាត់។

រោគសញ្ញានៃជំងឺនេះរួមមាន ឈឺបំពងក ឈឺក្បាលធ្ងន់ធ្ងរ គ្រុនក្តៅខ្លាំង និងឈឺចាប់ក្នុងពោះ។ ដំបូងមេរោគ PHV បានចរាចរបន្តិចម្តងៗនៅក្នុងប្រទេសកេនយ៉ា ហើយរីករាលដាលមកដល់ភាគខាងត្បូងនៃទ្វីបអាហ្វ្រិក និងចូលមកដល់ទ្វីអាហ្វ្រិទាំងមូលឆាប់ៗ។

អ្វីដែលគួរឲ្យបារម្ភនោះ គឺទ្វីបអាហ្វ្រិក មានមនុស្សធ្វើចរាចរចេញចូលច្រើន ហើយប្រជាជនមានទម្លាប់បឺតមាត់គ្នាជាការស្វាគមន៍គ្នាទៅវិញទៅមក។ នេះហើយជាមូលហេតុដែលធ្វើឲ្យមេរោគឆ្លងងាយនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយអាចរីករាលដាលទៅប្រទេសជិតខាងយ៉ាងឆាប់រហ័ស។

ដូច្នេះ ដើម្បីជៀសផុតពីជំងឺដល់កាចសាហាវមួយនេះ អ្នកគួរតែឈប់បឺតមាត់គ្នា ហើយប្រើពាក្យសួរស្តីជំនួសការស្វាគមន៍គ្នាវិញ។ សូមបញ្ជាក់ផងដែរថា ជំងឺនេះងាយនឹងឆ្លង ហើយឆកយកជីវិតមនុស្សលឿងជាងជំងឺអេដស៍ទៅទៀត៕