ការប្រកួតប៉ុន្មានដងដំបូងរបស់ក្លឹបបិសាចក្រហម Man Unitedត្រូវបានគេមើលឃើញថាធ្វើឡើងដោយមិនមានវត្តមានរបស់កីឡាករប្រេស៊ីល Fred ឡើយដោយសារតែកីឡាកររូបនេះរវល់នៅឯស្រុកកំណើតរៀបការជាមួយនឹងមិត្តស្រីរបស់ខ្លួន។
ប្រភពចេញផ្សាយរបស់ចក្រភពអង់គ្លេស The Sun បានសរសេរថាកីឡាកររូបនេះបានរៀបចំពិធីអាពាហ៍ពិពាហ៍ជាលក្ខណៈឯកជនមួយជាមួយនឹងមិត្តស្រីដែលបានស្គាល់គ្នាកាលពីឆ្នាំទៅនាង Monique Salum។ការពិតពិធីត្រូវធ្វើឡើងជាយូរមកហើយប៉ុន្តែត្រូវបានលើកពេលមកដល់រដូវក្តៅនេះដោយសាររូបគេគិតថាខ្លួនមានឈ្មោះសម្រាប់ជម្រើសជាតិប្រេស៊ីលក្នុងពានរង្វាន់ Copa America ។
គេជឿជាក់ថាទំរង់លេងរបស់កីឡាកររូបនេះជាមួយនឹងក្លឹបបិសាចក្រហម Man Unitedកាលពីរដូវកាលមុនគឺជាមូលហេតុដែលនាំឲ្យរូបគេខ្ទាតចេញពីជម្រើសជាតិ៕
ប្រែសម្រួល:Lee