នាពេលបច្ចុប្បន្ននេះមានមនុស្សជាច្រើនណាស់ដែលកំពុងតែជួបបញ្ហាផ្លូវភេទ នេះហើយជាហេតុផលមួយដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងគូស្នេហ៍។ ប៉ុន្តែបើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា បញ្ហាខ្សោយផ្លូវភេទគ្មានអ្វីគួរឲ្យព្រួយបារម្ភទៀតឡើយ ព្រោះមានឱសថបុរាណមួយប្រភេទដែលអាចជួយឲ្យស្ត្រី និងបុរសខ្លាំងឡើងវិញបាន។
ឱសថបុរាណមួយនេះពិតជាមានប្រសិទ្ធភាពបង្កើនគុណភាពផ្លូវភេទ និងជួយបង្កើនឱកាសឲ្យមនុស្សស្រីឆាប់មានកូនផងដែរ។
ធាតុផ្សំដែលចាំបាច់៖
ទំពាំងបាយជូរក្រៀម ៣០ក្រាម
ទឹកដោះគោឆៅ ២០០មីលីលីត្រ
រមៀត កន្លះស្លាបព្រាកាហ្វេ
ការអនុវត្ត៖
យកធាតុផ្សំទាំងអស់នេះលាយបញ្ចូលគ្នា រួចចម្អិនឲ្យពុះ៥នាទី ទើបលើកចុះ។
អ្នកត្រូវចែកឱសថនេះសម្រាប់ទទួលទានមួយថ្ងៃឲ្យបាន៣ដង។
នៅពេលផ្សំជាលើកទីពីរ អ្នកត្រូវបង្កើនទំពាំងបាយជូរក្រៀមរហូតដល់ ៥០ក្រាម៕