តំបន់ដែលត្រូវម៉ាស្យា ដើម្បីបញ្ចប់ការទល់លាមក

0

បញ្ហាជុះមិនចេញកើតឡើងជាញឹកញាប់មិនមែនជារឿងលេងសើចនោះទេ វាអាចបង្ហាញពីរោគសញ្ញានៃបញ្ហាសុភាពធ្ងន់ធ្ងរប្រសិនបើអ្នកមិនព្រមរកវិធីព្យាបាល។ តែទោះជាយ៉ាងណា បើយោងតាមវេជ្ជបណ្ឌិតជំនាញបានបង្ហាញថា បញ្ហាទល់លាមកអាចដោះស្រាយបានភ្លាមៗ បើអ្នកចេះម៉ាស្សាឲ្យត្រូវកន្លែង។

តើគួរម៉ាស្សាម្តុំណា ទើបអាចដោះស្រាយបញ្ហាទល់លាមកបាន?
គ្មានអ្វីពិបាកនោះទេ អ្នកត្រូវប្រើម្រាមដៃម៉ាស្សាត្រង់ស្បែកនៅចន្លោះរវាងទ្វារធំ និងតំបន់ឯកជន ដែលភាសាបច្ចេកទេសហៅថា perineum។ ការដាក់សម្ពាធត្រង់ចំណុចនេះ អាចកាត់បន្ថយបញ្ហាទល់លាមកយ៉ាងមានប្រសិទ្ធភាព នេះបើតាមការចុះផ្សាយនៅក្នុងទស្សនាវដ្តី Internal Medicine។

តាមទស្សនាវដ្តីនេះបានបន្ថែមទៀតថា ក្នុងចំណោមមនុស្សចំនួន ៥នាក់ មានម្នាក់ដែលទទួលរងនូវបញ្ហាទល់លាមក ហើយកើតឡើងលើមនុស្សស្រីច្រើនជាងមនុស្សប្រុស។ ប៉ុន្តែ ប្រសិនបើពួកគេចេះម៉ាស្សាតាមអ្វីដែលបង្ហាញនៅខាងលើនេះ អាចជួយឲ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាលភ្លាម ហើយអាចបំបែកលាមករឹងឲ្យធ្លាក់មកបន្តិចម្តងៗបាន៕