ប្រភពព័ត៌មាននៅអង់គ្លេសជឿជាក់ថានៅថ្ងៃចន្ទនេះកីឡាករខ្សែការពារ Maguire របស់ក្លឹប Leicester City បានយល់ព្រមហើយក្នុងការផ្លាស់ទៅលេងជាមួយនឹងក្លឹបបិសាចក្រហម Man United ក្នុងតម្លៃ៨០លានផោនទោះបីជាមិនទាន់បានប្រកាសជាផ្លូវការក្តី។
Maguire បានធ្វើដំណើរមកដល់ទីក្រុង Manchester ដើម្បីតេស្តសុខភាពខណៈដែលក្លឹប Leicester City វិញក៏បានព្រមព្រៀងទិញកីឡាករខ្សែការពារ Lewis Dunk ហើយផងដែរក្នុងតម្លៃខ្លួន៤៥លានផោនដើម្បីមកជំនួសកីឡាករខ្សែការពារអង់គ្លេសរូបនេះ។
កីឡាករខ្សែការពារ Dunk វ័យ២៧ឆ្នាំបានចំណាយពេលអាជីពរបស់ខ្លួនរហូតមកដល់ពេលបច្ចុប្បន្នតែជាមួយនឹងក្លឹប Brighton ប៉ុណ្ណោះដោយក្នុងនោះធ្លាប់បានផ្លាស់ទៅលេងជាមួយនឹងក្លឹប Briston ក្នុងលក្ខណ្ឌខ្ជីជើងមួយរដូវកាលដែរកាលពីឆ្នាំ២០១៣៕
ប្រែសម្រួល:Lee