បើយោងតាមអ្នកជំនាញនៅប្រទេសចិនបានបង្ហាញថា បុរសដែលសម្រេចកាមខ្លួនឯង ទទួលបានអត្ថប្រយោជន៍ដល់សុខភាព ៥យ៉ាង។
មនុស្សជាច្រើននៅតែឆ្ងល់ថា តើការសម្រេចកាមខ្លួនឯង មានអត្ថប្រយោជន៍ ឬគ្រោះថ្នាក់? បើយោងតាមការសិក្សាមួយដោយអ្នកឯកទេសផ្នែកផ្លូវភេទ បានរកឃើញថា ២៧ភាគរយនៃជនជាតិអាមេរិក មានទម្លាប់សម្រេចកាមខ្លួនឯង ពីរដងក្នុងមួយសប្តាហ៍ មិនត្រឹមតែមានសុវត្ថិភាពនោះទេ ថែមទាំងអាចជួយពង្រឹងសុខភាពផ្លូវភេទផងដែរ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ៥យ៉ាង ដែលបានមកពីការសម្រេចកាមខ្លួនឯង៖
បង្ការជំងឺមហារីក
ការសិក្សាមួយដោយអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីបានរកឃើញថា បុរសដែលបានសម្រេចកាមខ្លួនឯង មានការថយចុះហានិភ័យវិវត្តទោរកជំងឺមហារីកក្រពេញប្រូស្តាតច្រើនជាងមួយភាគបី។ មូលហេតុដោយសារតែ ក្រពេញប្រូស្តាត និងផ្លូវបង្ហូរនោម ត្រូវបានសម្អាតមិនឲ្យមានជាតិពុល ឬកាកសំណល់ដែលបង្កគ្រោះថ្នាក់ឡើយ។
បង្កើនសមត្ថភាពនៃការឡើងរឹង
ជាមួយនឹងការកើនឡើងនៃអាយុ សាច់ដុំរបស់អ្នកនឹងមានភាពយារធ្លាក់កាន់តែខ្លាំងឡើងៗ។ ជាពិសេសអាអូនតូចរបស់អ្នកច្បាស់ជាមិនមានសមត្ថភាពឡើយ ប្រសិនបើមិនបានធ្វើលំហាត់ប្រាន។ ការសម្រេចកាមខ្លួនឯង ៣ដងក្នុងមួយសប្តាហ៍ គឺជាការធ្វើលំហាត់ប្រាណមួយ ដែលអាចជួយឲ្យលិង្គរបស់អ្នកអាចរឹងបានយូរ។
មានសមត្ថភាពប្រព្រិត្តិសកម្មភាពផ្លូវភេទបានយូរ
អ្នកជំនាញបានណែនាំថា ការស្រេចកាមខ្លួនឯង អាចជួយឲ្យអ្នកធ្វើសកម្មភាពផ្លូវភេទបានយូរ ឧទាហរណ៍ ធម្មតាអ្នកបាញ់ទឹកកាមអំឡុងពេល ២នាទី តែការស្រេចកាមអាចជួយឲ្យអ្នកមានសមត្ថភាពរហូតដល់ ៣នាទី។
ជួយបង្កើនអ័រម៉ូននៃរាងកាយ
ការសម្រេចកាម អាចជួយគ្រប់គ្រងការផលិតអ័រម៉ូន cortisol ដែលជាអ័រម៉ូនស្ត្រេស ឲ្យមានស្ថិរភាព។ នៅពេលដែលរាងកាយគ្រប់គ្រងអ័រម៉ូនមួយនេះបាន វានឹងជួយជំរុញឲ្យប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អ និងមានភាពរឹងមាំកាន់តែខ្លាំងជាងមុន។
ជួយឲ្យអ្នកមានអារម្មណ៍សុខស្រួល
អំឡុងពេលសម្រេចកាមដោយខ្លួនឯង រាងកាយនឹងបញ្ចេញសារធាតុមួយចំនួន ដូចជា Dopamine និងសារធាតុស្រដៀងគ្នា ដែលផ្ញើសាររំភើប និងរីករាយដល់ខួរក្បាល។ ប្រសិនបើអ្នកអាចឈានដល់ចំណុចកំពូល នោះ Dopamine នឹងធ្វើឲ្យអ្នកមានអារម្មណ៍សុខស្រួល។
សូមរក្សាទម្លាប់សម្រេចកាមបានទៀតទាត់ ប្រសិនបើអ្នកចង់ឲ្យជីវិតផ្លូវភេទកាន់តែប្រសើរឡើង និងមានប្រយោជន៍សម្រាប់រាងកាយ។ ទោះជាយ៉ាងណា កុំធ្វើញឹកញាប់ពេក ឬរាល់ថ្ងៃ ព្រោះវាអាចធ្វើឲ្យអ្នកជួបផលលំបាកវិញ៕