ចំណុចល្អ និងអាក្រក់​ក្នុងការរួមភេទ ពេលស្ត្រីមករដូវ

0

ជាធម្មតានៅក្នុងរយៈពេលមួយខែ ស្ត្រីពេញវ័យត្រូវមករដូវម្តង ប្រសិនបើខកខាន ឬយឺតយូរ គេហៅថារដូវមិនទៀង ដែលបង្កឡើងដោយសារតែបញ្ហាសុខភាពផ្សេងៗ។ ចុះក្នុងអំឡុងពេលនេះ តើយើងអាចរួមភេទបានទេ? តាមពិតការរួមភេទចេះតែបានហើយ ក៏ប៉ុន្តែអ្នកជំនាញបានបង្ហាញថា ការរួមភេទពេលមករដូវ អាចផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្ត។

គុណសម្បត្តិនៃការរួមភេទក្នុងពេលមករដូវ
បំបាត់ភាពតានតឹង៖ នៅពេលមករដូវ មនុស្សស្រីភាគច្រើនតែងតែមានអារម្មណ៍តានតឹង និងមួរម៉ៅ ច្រើនខុសពីធម្មតា។ ទោះជាយ៉ាងណា ការរួមភេទក្នុងពេលនេះអាចជួយកម្ចាត់ភាពតានតឹងក្នុងអារម្មណ៍ ប្រកបដោយប្រសិទ្ធភាព។

កាត់បន្ថយការឈឺចាប់
ជាធម្មតានៅពេលមករដូវ ស្ត្រីតែងតែជួបបញ្ហាឈឺចាប់ក្នុងពោះរដូវដល់ថ្ងៃបញ្ចប់ ប៉ុន្តែអាការៈឈឺចាប់នេះ អាចកាត់បន្ថយបាន ប្រសិនបើអ្នករួមភេទឈានដល់ចំណុចកំពូល។
ម្យ៉ាងវិញទៀត ការរួមភេទដល់ចំណុចកំពូលនេះ ក៏អាចជួយការពារ និងពន្យាពេលការឆាប់រាំងរដូវផងដែរ។

គុណវិបត្តិនៃការរួមភេទពេលមករដូវ
ហានិភ័យឆ្លងមេរោគ៖ នៅដំណាក់កាលនេះ ភាពកខ្វក់ទាំងឡាយត្រូវបានបញ្ចេញពីរាងកាយមនុស្សស្រី ដូច្នេះត្រង់តំបន់ឯកជន គឺពោរពេញទៅដោយបាក់តេរីជាច្រើន ដែលបង្កើនហានិភ័យដល់ដៃគូរ ប្រសិនបើរួមភេទដោយមិនបានប្រើស្រោម។
បណ្តោលឲ្យមានផ្ទៃពោះ៖ កុំគិតថា ការរួមភេទពេលមករដូវ មានសុវត្ថិភាពចំពោះការផ្ទៃពោះឲ្យសោះ តាមពិតវាអាចមានឱកាសខ្លះដែរ ជាពិសេសស្ត្រីដែលមករដូវមិនទៀងតែម្តង។
លែងមានចំណង់ទៅថ្ងៃក្រោយ៖ អំឡុងពេលស្ត្រីកំពុងតែមានអារម្មណ៍មិនល្អ ហើយត្រូវបង្ខំចិត្តរួមភេទទៀតនោះ ពួកគេអាចនឹងរៀងចាលចំពោះការរួមភេទទៅថ្ងៃក្រោយទៀត។

ទោះបីជាការរួមភេទពេលមករដូវ មានអត្ថប្រយោជន៍ខ្លះក៏ពិតមែន តែដើម្បីសុវត្ថិភាពអ្នកគួរតែ អត់ធ្មត់បន្តិចទៅ យ៉ាងយូរបំផុត ៧ទៅ១០ថ្ងៃប៉ុណ្ណោះ៕