ភ្នំពេញ៖ សាន់ ស្រីពៅ ត្រូវបានគេដឹងថាជាអ្នកស្មូតដែលមានបទពិសោធន៍ក្រាស់ក្រែល ដោយថ្មីៗត្រូវបានជនបរទេសផ្នែកតន្ត្រីបុរាណ បានសុំសម្ភាសន៍ដល់ផ្ទះ ក្រោយពីនាងបានស្មូតជាបន្តបន្ទាប់នៅចង្ក្រានបាយ។
នៅលើផេក សាន់ ស្រីពៅ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នេះបានសរសេរឲ្យអ្នកគាំទ្ររបស់ខ្លួនដឹងថា បន្តបន្ទាប់ពីនាងខ្ញុំបានសូត្របទបំពេរ នៅចង្ក្រានបាយ មានជនបរទេស ជាសាស្រា្តចារ្យផ្នែក តន្ត្រីបុរាណ ម្នាក់បានមក សម្ភាសន៍ដល់ផ្ទះនាងខ្ញុំ មិននឹកស្មានថា ជនបរទេសក៏មាន និស្ស័យចូលចិត្តស្តាប់ស្មូតដែរសោះ ជាពិសេសជនជាតិបរទេសដែលមកដល់ផ្ទះនាងខ្ញុំនេះ គាត់ចូលចិត្តស្តាប់ស្មូតណាស់ សូមអរគុណបងប្អូនគ្រប់គ្នាដែលជួយគាំទ្រសម្លេងស្មូតរបស់ខ្ញុំកន្លងមក ៕





